ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ដល់​ថ្ងៃ​ទី​៦! តែ​រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​កថា ការ​ប្រយុទ្ធ​ជាមួយ​អ៊ី​រ៉​ង់​ទើបតែ​ចាប់ផ្តើម

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​រួម​គ្នា​លើ​ប្រទេស​អ៊ី​រ៉​ង់ ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក លោក…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​រួម​គ្នា​លើ​ប្រទេស​អ៊ី​រ៉​ង់ ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក លោក Pete Hegseth នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ថ្លែង​ថា អ៊ី​រ៉​ង់​កំពុង​គិត​ខុស ប្រសិនបើ​ពួក​គេ​ជឿ​ថា សហរដ្ឋអាមេរិក​មិន​អាច​ទ្រទ្រង់​សង្គ្រាម​កំពុង​បន្ត​នេះ​បាន ដោយ​លោក​បន្ថែម​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទើបតែ​ចាប់ផ្តើម​ការ​ប្រយុទ្ធ​។

ថ្លែង​ចេញពី​ទីបញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក (CENTCOM) ដែល​កំពុង​ត្រួតពិនិត្យ​តំបន់​មជ្ឈិមបូព៌ា ប្រធាន​មន្ទីរ​បញ្ច​កោណ លោក Hegseth បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​កំពុង​គ្រប់គ្រង​ពេលវេលា​នៃ​សកម្មភាព​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ហើយនឹង​ធ្វើ​ដូច្នេះ រហូត​ទាល់តែ​វា​ត្រូវ​បាន​ធានា​ថា សហរដ្ឋអាមេរិក​សម្រេច​បាន​គោលបំណង​របស់​ខ្លួន​។ លោក​ថ្លែង​ដូច្នេះ​ថា «​យើង​កំណត់​ល្បឿន យើង​កំណត់​ពេលវេលា​ដែល​កំពុង​ដឹកនាំ​ដោយ​មេបញ្ជាការ​ដីគោក​»​។

ទន្ទឹម​គ្នា​នោះ ជុំវិញ​ការ​លើក​ឡើង​អំពី​ស្តុក​អាវុធ​របស់​សហរដ្ឋអាមេរិក លោក Hegseth បាន​និយាយ​ថា «​គ្រាប់រំសេវ​របស់​យើង​ពេញ​ស្តុក​ហើយ ហើយ​ឆន្ទៈ​របស់​យើង​គឺ​នៅ​តែ​រឹង​មាំ​»​។ មិនតែប៉ុណ្ណោះ លោក​បាន​ប្រាប់​បណ្តា​អ្នក​យក​ព័ត៌មាន​ទៀត​ថា «​យើង​ទើបតែ​ចាប់ផ្តើម​ការ​ប្រយុទ្ធ និង​ប្រយុទ្ធ​យ៉ាង​ម៉ឺងម៉ាត់​។ អ៊ី​រ៉​ង់​សង្ឃឹមថា យើង​មិន​អាច​ទ្រទ្រង់​រឿង​នេះ​បាន​ទេ ដែល​នេះ​ជា​ការ​គណនា​ខុស​ដ៏​អាក្រក់​មួយ​»​។ លោក​ក៏​បាន​បន្ថែម​ទៀង​ថា សង្គ្រាម​អាច​អូស​បន្លាយ​ដល់​៨​ស​ប្តា​ហ៍ ដែល​ជា​ពេលវេលា​យូរ​បំផុត​ដែល​ផ្តល់​ដោយ​រដ្ឋបាល​លោក ត្រាំ រហូត​មក​ដល់​ពេល​នេះ​។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ យោធា​អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ពិពណ៌នា​ថា ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហេ​ស​បូ​ឡា ភាគ​ខាងត្បូង​ទីក្រុង​បេ​រូត (Beirut) ខណៈ​ដែល​ខ្លួន​បាន​បង្កើន​ការ​វាយប្រហារ​លើ​ក្រុម​ប្រដាប់​អាវុធ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ទូ​ទាំង​ប្រទេស​លី​បង់​មួយ​នេះ​៕ ប្រភព ៖ France24, BBC និង The Times of Israel

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ