សង្ក្រាមអ៉ីរ៉ង ៖ អ៉ីស្រាអែល នាថ្ងៃទី៥ មីនា បានវាយប្រហារអ៉ីរ៉ង់ និងលីបង់ ពិសេស នៅជាយក្រុងភាគខាងត្បូងក្រុងបេរូត ។ ពេលអ៉ីស្រាអែលវាយប្រហារក្បែរៗរដ្ឋធានីលីបង់ បណ្ដាមីស៊ីលអ៉ីរ៉ង់បានផ្ទុះកក្រើកក្រុងតែលអាវីវ តែមិនបណ្ដាលឲ្យមានអ្នកស្លាប់ឡើយ ។

នៅលើដីកងទ័ពអ៉ីស្រាអែលទទួលបញ្ជាឲ្យរុលទៅមុខថែមទៀត ចូលជ្រៅក្នុងដែនដីលីបង់ កន្លែងដែលការវាយប្រហាររបស់អ៉ីស្រាអែល បណ្ដាលឲ្យមនុស្សស្លាប់១២៣នាក់រួចហើយ ។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន ។

ប្រធានាធិបតិលីបង់ លោកចូសេបអាអ៊ូនបានស្នើដល់ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុងជួយរារាំងកុំឲ្យអ៉ីស្រាអែលបន្តវាយប្រហារលើប្រទេសលោកទៀត ។ លោកម៉ាក្រុងបានអំពាវនាវដល់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូកុំឲ្យពង្រីកសង្ក្រាមនៅលីបង់ ។

នាយសេនាធិការកងទ័ពអ៉ីស្រាអែលប្រកាស នាយប់ថ្ងៃទី៥ មីនា ពីដំណាក់កាលខាងមុខ នៃប្រតិបត្តិការយោធាអ៉ីស្រាអែលនៅអ៉ីរ៉ង់ និងប្រកាសពីការភ្ញាក់ផ្អើលដទៃៗទៀតនាពេលខាងមុខប្រឆាំងអ៉ីរ៉ង់។

ក្នុងសេចក្ដីប្រកាសមួយតាមទូរទស្សន៍ នាយសេនាធិការរូបនោះឧត្ដមសេនីយអ៉ីយ៉ាល់ហ្សាមៀរលើកឡើងថា បន្ទាប់ពីដំណាក់កាលដំបូងនៃការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់យើង ជាមួយឧត្ដមភាពអាកាសរបស់យើង និងការកម្ទេចបណ្ដាញមីស៊ីលបាលីស្ទិកអ៉ីរ៉ង់ ពេលនេះយើងឈានដល់ដំណាក់ខាងមុខនៃប្រតិបត្តិការ ៕ ប្រភព៖ fr.news.yahoo.com
ចែករំលែកព័តមាននេះ