ប្រយ័ត្ន! ភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមាននៅទូទាំងប្រទេស រហូតដល់ថ្ងៃទី០៨ ខែមីនា
(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន…
(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន…
(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេស។
ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ដូចជាភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ។ ស្ថានភាពនេះអាចគ្របដណ្តប់លើផ្ទៃដីចន្លោះពី ១៥% ទៅ ២០% អាស្រ័យតាមភូមិសាស្ត្រនីមួយៗ ខណៈដែលសីតុណ្ហភាពអតិបរមាអាចហក់ឡើងដល់ ៣៤°C។
អាស្រ័យហេតុនេះ សូមសាធារណជនប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ចំពោះមុខសញ្ញាគ្រោះថ្នាក់ដែលបង្កដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះនេះ៕

ចែករំលែកព័តមាននេះ