សង្គ្រាមអ៉ីរ៉ង់ ៖ នៅឯការិយាល័យពងក្រពើនៃសេតវិមាន ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអះអាងនាថ្ងៃទី៣ មីនា ថា អ្វីៗត្រូវបានកម្ទេចនៅអ៉ីរ៉ង់ដោយលោកលើកពីកងម៉ារីន កងទ័ពអាកាសនិងប្រព័ន្ធការពារអាកាសមកដល់ត្រឹមថ្ងៃទី៤នៃការវាយលុករបស់អ៉ីស្រាអែល រួមជាមួយ អាមេរិកប្រឆាំងអ៉ីរ៉ង់។
លោកត្រាំំបញ្ជាក់ថា អ៉ីរ៉ង់លែងមានកងកម្លាំងអាកាស កងកម្លាំងម៉ារីនប្រព័ន្ធការពារអាកាសនិងលែងមានរ៉ាដាដោយទាំងអស់នោះ ត្រូវបានកម្ទេច ហើយសង្គ្រាមកំពុងនៅបន្ត ។ មកទល់ពេលនេះ អ្វីៗប្រព្រឹត្តទៅដ៏ល្អ ។ អមជាមួយអធិការបតីអាល្លឹម៉ង់លោកហ្វ្រីអ៉ីឌ្រីកមេស លោកត្រាំអះអាងទៀតថា កងទ័ពអាមេរិកបានបំពេញការងារដ៏ប្រសើរបំផុតមួយ ក្រោយប្រតិបត្តិការតោ គ្រហឹម។
មិនយូរទេ អ៉ីរ៉ង់នឹងដាកអាវុធចុះដែលនោះគេពិតជានឹងឃើញ រង់ចាំមើលចុះ។ យើងនៅបន្តវាយប្រហារតទៅទៀត ។ លោកត្រាំលើកឡើងទៀតថា មកទល់ពេលនេះ យើងបានសម្លាប់មេដឹកនាំអ៉ីរ៉ង់៤៩នាក់ និងមេដឹកនាំដទៃៗទៀត។
ទាក់ទិននឹងអនាគតរបបអ៉ីរ៉ង់លោកត្រាំ អះអាងថា អ្នកទទួលខុសត្រូវអ៉ីរ៉ង់ភាគច្រើន ដែលក្រុងវ៉ាស៊ីនតោនគិតថា អាចដឹកនាំអ៉ីរ៉ង់ពេលបញ្ចប់សង្គ្រាមបានស្លាប់អស់ហើយ ។ ពេលនេះ យើងសម្លឹងឃើញមេដឹកនាំមួយក្រុមទៀត តែពួកគេអាចក៏ត្រូវស្លាប់ដែរ ។ ក្នុងពេលឆាប់ៗយើងនឹងដឹងពីមនុស្សច្រើនទៀត ។
លោកបន្តថា សេនារីយ៉ូដ៏អាក្រក់បំផុតមួយសម្រាប់អ៉ីរ៉ង់នឹងជាការមកដល់នៃអ្នកទទួលខុសត្រូវម្នាក់ដែលអាក្រក់ជាងលោកអាយ៉ាតុលាអាលីខាមេនីទៅទៀត ។ យើងមិនចង់ឲ្យមានបែបនេះឡើយ ៕ ប្រភព៖ BFMTV.COM
U.S. Air Force B-2 Spirit bomber, assigned to the 509th Bomb Wing out of Whiteman Air Force Base, Missouri, performs a fly-over during the Speed of Sound Airshow, at Rosecrans Air National Guard Base in St. Joseph, Missouri, U.S. September 14, 2024. U.S. Air National Guard/Master Sgt. Patrick Evenson/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY
ចែករំលែកព័តមាននេះ