សង្គ្រាមអ៉ីរ៉ង់ ៖ ស្នូរផ្ទុះថ្មីៗលាន់ឮក្នុងទីក្រុងធំៗនៃតំបន់ឈូងសមុទ្រពែរ្ស៍ ។ ការវាយប្រហាររបស់អ៉ីរ៉ង់សំដៅលើប្រទេសជាច្រើននៅមជ្ឈឹមបូព៌ា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅបារ៉ែន នាថ្ងៃទី២
មីនា ។
នេះជាការស្លាប់មនុស្សទីមួយនៅបារ៉ែន និងជាជនរងគ្រោះទី៥ ក្នុងបណ្ដាប្រទេសក្នុងតំបន់ចាប់តាំងពីថ្ងៃទី២៨ កុម្ភៈ មក ។ ភ្លើងបានឆាបឆេះលើនាវាបរទេសមួយគ្រឿង ក្នុងទីក្រុងឧស្សាហកម្មសាល់ម៉ាន ក្រោយការធ្លាក់បំណែកមីស៊ីលមួយគ្រាប់ ដែលត្រូវស្ទាក់កម្ទេច បណ្ដាលឲ្យស្លាប់
ពលករអាស៊ីម្នាក់ ហើយ២នាក់ទៀតរបួសធ្ងន់ ។
នាថ្ងៃទី២ មីនា ស្នូរផ្ទុះលាន់ឮក្នុងទីក្រុងធំបំផុត២របស់អេមីរ៉ាត់អារ៉ាប់រួម ព្រមទាំងក្នុងរដ្ឋធានីកាតា និងក្នុងរដ្ឋធានីបារ៉ែន។ ទីក្រុងទាំងនោះ រងការវាយប្រហារច្រើនលើករួចមកហើយ តាំងពីចាប់ផ្ដើមការវាយបករបស់អ៉ីរ៉ង់មក ។
ប្រទេសគុយវ៉ែតក៏រាយការផងដែរថា កងការពារអាកាសរបស់ខ្លួនបានស្ទាក់កម្ទេចដ្រូនច្រើនគ្រឿងដែលបញ្ជូនមកវាយប្រហារ តែមិនមានមនុស្សណាម្នាក់រងរបួសឡើយ។ មនុស្សម្នាក់បានស្លាប់ និង៣២នាក់ទៀតរងរបួសនៅគុយវ៉ែត ចំណែកជនជាតិប៉ាគីស្ថាន នេប៉ាល់និងបង់ក្លាដែស៣នាក់ស្លាប់ និង៥៨នាក់របួសនៅអារ៉ាប់រួម ។
ក្រុងឌូបៃដោយសារសង្ក្រាមប្រឆាំងអ៉ីរ៉ង់ការហោះហើររបស់បណ្ដាយន្តហោះត្រូវបិទនាំឲ្យជាប់គាំងអ្នកដំណើរច្រើនពាន់នាក់ពិសេសបណ្ដាអ្នកទេសចរ ៕ ប្រភព៖ BFMTV.COM
ចែករំលែកព័តមាននេះ