សង្ក្រាមអ៉ីរ៉ង់ ៖ ការវាយប្រហារខ្លាំងក្លាតម្រង់ជាថ្មីលើអ៉ីរ៉ង់ កាលពីថ្ងៃទី២ មីនា ជាថ្ងៃទី៣នៃការវាយលុករបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ សំដៅផ្ដួលរំលំសាធារណរដ្ឋអ៊ិស្លាមអ៉ីរ៉ង់។ ជម្លោះពេលនេះ បានរាលដាលដល់លីបង់ ដែលអ៉ីស្រាអែលធ្វើការវាយប្រហារ ក្រោយពីពួកហេសប៊ុលឡាហ៍បាញ់ផ្លោងលើដែនដីខ្លួន ។ ក្នុងសង្គ្រាមនោះម្ខាងៗ សុទ្ធតែប្ដេជ្ញាបន្តការប្រទូស្តរ៉ាយ នាំឲ្យមានការភ័យខ្លាចវារាលដានដល់ពេញតំបន់ ។
កងទ័ពអ៉ីស្រាអែលប្រកាស នាព្រឹកថ្ងៃទី២ មីនា ថា បានវាយប្រហារទ្រង់ទ្រាយធំលើក្រុងតេហេរ៉ង់ហើយទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់TASNIM ់ រៀបរាប់ពីស្នូរផ្ទុះជាច្រើនក្នុងរដ្ឋធានិតេហេរ៉ង់ ។
កងទ័ពអ៉ីស្រាអែល ក៏ប្រកាសផងដែរ ពីការវាយប្រហារលើបណ្ដាគោលដៅក្រុមហេសប៊ុលឡាហ៍ក្នុងប្រទេសលីបង់ ជាការតបតចំពោះការបាញ់ផ្លោងរបស់ចលនាស៊ីអ៉ីតនោះសំដៅអ៉ីស្រាអែល ជាលើកដំបូងចាប់តាំងពីមានការធ្វើអន្តរាគមន៍យោធាប្រឆាំងអ៉ីរ៉ង់មក ។ ស្នូរផ្ទុះខ្លាំងៗលាន់ឮនៅក្រុងបេរូតនាពេលយប់ ៕ ប្រភព៖ fr.news.yahoo.com
ចែករំលែកព័តមាននេះ