ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ស្នងការ​ខេត្ត​ចំណាយពេល​ជាង​៣​ម៉ោង ​ប្រមូល​ក្រុម​យុវជន​វង្វេង​ផ្ទះ​បាន​ជាង​៣០​នាក់​យក​ទៅ​ដុះក្អែល

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រុម​យុវជន​វង្វេង​ផ្ទះ ដែល​មួយ​ចំនួន​បង្ហាញ​ពី​សកម្មភាព​បែប​ក្មេង​ទំនើង និងមួយ​ចំនួន​ទៀត​កំពុង​ប្រើប្រាស់​ថ្នាំ​ញៀននៅ​ក្នុង​ប្លុក​ស្ថានីយ​រថភ្លើង  ត្រូវ​កម្លាំង​ការិយា​ល័យ​​ជំនាញនៃ​ស្នងការ​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល​ឡោម​ព័ទ្ធ​ក្របួច​បាន​ជាង​៣០​នាក់ ក្នុង​រយៈពេល​​ជាង​៣​ម៉ោង  ហើយ​បាន​នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​តាម​លំដាប់លំដោយ​…

ខេត្តបាត់ដំបង​ ៖ ក្រុម​យុវជន​វង្វេង​ផ្ទះ ដែល​មួយ​ចំនួន​បង្ហាញ​ពី​សកម្មភាព​បែប​ក្មេង​ទំនើង និងមួយ​ចំនួន​ទៀត​កំពុង​ប្រើប្រាស់​ថ្នាំ​ញៀននៅ​ក្នុង​ប្លុក​ស្ថានីយ​រថភ្លើង  ត្រូវ​កម្លាំង​ការិយា​ល័យ​​ជំនាញនៃ​ស្នងការ​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល​ឡោម​ព័ទ្ធ​ក្របួច​បាន​ជាង​៣០​នាក់ ក្នុង​រយៈពេល​​ជាង​៣​ម៉ោង  ហើយ​បាន​នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​តាម​លំដាប់លំដោយ​ ។

​តាម​រយៈ​របាយ​ការ​ណ៍​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ចាប់ពី​វេលា​​ម៉ោង​៣ ​និង​៣០​នាទី​រសៀល រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី ០១ មីនា  ដោយ​កម្លាំង​អន្ត​រា​​គម​ន៍បង្ការបង្ក្រាបនៃ​ស្នងការ​ខេត្ត  ក្រោម​បទបញ្ជា​ផ្ទាល់​របស់​លោកស្នងការ​ខេត្ត និង ដឹកនាំ​កិច្ច​ប្រតិបត្តិការ​ដោយ​លោកឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ  បាន​ចុះ​ធ្វើ​រដ្ឋបាល នៅ​ក្នុង​ប្លុក​ស្ថានីយ​រថភ្លើង ក្នុង​ក្រុង​បាត់ដំបង​ ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន​នេះ  កម្លាំង​សមត្ថកិច្ច បាន​រក​ឃើញ​យុវជន​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម​ៗ​យ៉ាង​ពពាក់ពពូន​ ។ ក្រុម​ខ្លះ​បាន​បង្ហាញ​ពី​សកម្មភាព​បែប​ក្មេង​ទំនើង រីឯ​ក្រុម​ខ្លះ​ទៀត​បែរ​ជា​ប្រមូលផ្ដុំ​គ្នា​សេព​ថ្នាំ​ញៀន​យ៉ាង​អនាធិ​ប​តេ​យ្យ​នៅ​តាម​ទីកន្លែង​បិទ​បាំង ទាំង​ថ្ងៃ​ៗ​នៅ​ក្នុង​ស្ថា​នីយ​រថភ្លើង​ ។

​សមត្ថកិច្ច​បាន​ចំណាយពេល​ជាង​៣​ម៉ោង ដើម្បី​តាម​ប្រមូល​ក្រុម​មនុ​សុ្ស​វង្វេង​ផ្ទះ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំងនោះ ដោយ​ប្រមូល​បាន​សរុប​ចំនួន​៣៣​នាក់  ហើយ​នាំ​ពួក​គេ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​ ។

​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ  បាន​​ប្រាប់​ថា ក្រុម​យុវជន​ទាំងអស់​ខាងលើ​នេះ ភាគច្រើន​មិនមែន​ពួក​គេ​មានផ្ទះ​នៅ​ក្នុង​ប្លុក​ស្ថានីយ​រថភ្លើង​ទេ​ ។ ពួក​គេ​ខ្លះ​បាន​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម​ៗ​បង្ហាញ​ពី​សកម្មភាព​បែប​ក្មេង​ទំនើង​ រីឯ​ខ្លះ​ទៀត​ផ្ដុំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​អនាធិ​ប​តេ​យ្យ​បំផុត​ ។

​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា  នៅ​ពេល​នាំ​ពួក​គេ​មក​ដល់​ស្នងការ ក្រោយ​ពី​សួរនាំ និង​ធ្វើតេស្ដ​ទឹកនោម មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ពួក​គេ​ស្ទើរ​ជាង​ពាក់កណ្ដាល​មាន​«​ផ្ទុក​សារធាតុ​ញៀន​»​ ។

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​តាម​ក្របួច​.​ក ក្រុម​ក្មេង​អន្ធពាល​យក​មក​ដុះក្អែល​នេះ  បើ​តាម​ប្រភព​​ពី​សមត្ថកិច្ច​ដែរ​បាន​ទម្លាយ​ថា  ពេល​ចុះ​ទៅ​ដល់​ក្នុង​ស្ថានីយ​រថភ្លើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ដែល​ស្លៀក​ស៊ី​វិល ត្រូវ​បាន​អ្នកលក់​គ្រឿងញៀន​បោយ​ដៃ​ហៅ​ឲ្យ​ទិញ​ «​ថ្នាំ​ញៀន​» ដូច​ហៅ​ទិញ​ស្ករ​គ្រាប់  លុះ​ចូល​ទៅ​មើលឃើញ​សុទ្ធតែ​ពួក​ជក់​ថ្នាំ​ ។ 

បាន​ន័យ​ថា  នៅ​ក្នុង​«​ប្លុក​ស្ថានីយ​រថភ្លើង​»​ក្នុង​ក្រុង​បាត់ដំបង បច្ចុប្បន្ន​នេះ ពោ​ពេញ​ទៅ​ដោយ​អ្នក​លក់ដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​អានា​ធិ​ប​តេ​យ្យ​បំផុត  នៅ​ពេល​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌនៃ​ស្នងការ​ខេត្ត ចុះ​ក្របួច​បាន​ជាង​៣០​នាក់​បែប​នេះ ទើប​ដឹង​ថា  នៅ​ក្នុង​«​ស្ថានីយ​រថភ្លើង​»​សព្វ​ថ្ងៃជា​សំបុក​ជូ​ញ​ដូរ និងប្រើប្រាស់​ថ្នាំ​ញៀន​ ។

​តើ​មន្ត្រី​ប្រឆាំង​គ្រឿងញៀនដែល​ចុះ​ទៅ​អើត​មើល ឬដែល​ចុះ​ទៅ​បង្អើល​ម្ដងណា​ដែរ​ឬ​អត់? ប៉ុន្តែ​យ៉ាងណា ពាក់​ព័ន្ធ​​នឹង​ក្រុម​យុវជន​៣៣​នាក់ ដែល​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​ប្រមូល​បាន​ខាងលើ​នេះ   បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា  ក្នុង​ចំណោម​មនុស្ស​ចំនួន​៣៣​នាក់​ដែល​ត្រូវ​បាន​នាំ​មក​សួរនាំ  មាន​យុវជន​ចំនួន​១៨​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​«​ផ្ទុក​សារធាតុ​ញៀន​»​ ។

ត្រង់​ចំណុច​នេះ លោកស្នងការ​រងបាន​បញ្ជាក់​ថា យោង​តាម​គោល​ការ​ណ៍​​លោកស្នងការ​ខេត្ត អ្នកមាន​សារធាតុ​ញៀន នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងចាត់ការ​តាម​នីតិវិធី​ ។

​ក្រៅពី​នេះ ​ដែល​ពុំ​មាន​បទល្មើស  លោកស្នងការ​បាន​បញ្ជា​ឲ្យ​អញ្ជើញ​អាណាព្យាបាល​មក​ធានា​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ និងធ្វើ​កិច្ចសន្យា​ប​ញ្ឈ​ប់​ការ​ប្រមូលផ្ដុំ​គ្នា ដែល​បង្ហាញ​ពី​សកម្ម​ភាព​បែប​ក្មេង​ទំនើង​ ។   ជា​ពិសេស​ ប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​ដែល​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការ​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដូច​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​នេះ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ