មេគោ១ក្បាល ត្រូវរន្ទះបា.ញ់ងា.ប់ ខណៈម្ចាស់ចងមុខផ្ទះ
- កំពត
ខេត្តកំពត ៖ មេគោមួយក្បាលត្រូវបានរន្ទះបាញ់ បណ្តាលឱ្យងាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលកាលពីវេលាម៉ោង12និង30នាទីថ្ងៃត្រង់ថ្ងៃទី2 ខែមីនា ឆ្នាំ2026 នៅភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមការអោយដឹងពីម្ចាស់គោបានអោយដឹងថា មុនកើតហេតុ គោរបស់គាត់ត្រូវបានចងជ្រកម្លប់នៅមុខផ្ទះ ក៏មានភ្លៀងមួយមេលាយឡំខ្យល់ផ្គរន្ទះ ស្រាប់តែមានរន្ទះបាញ់ បណ្តាលឱ្យគោរបស់គាត់ដួលដេកងាប់បាត់តែម្តង។
ក្រោយឈប់ភ្លៀង អ្នកស្រុកភូមិបានមកចោមរោមមើល ហើយម្នាក់ៗបានត្រឹមតែសោកស្ដាយ ហើយយកទៅលក់អោយថៅកែគោ គេយកទៅកាប់សាច់លក់បានតែ1លាន80ម៉ឺនរៀល ។
ក្នុងហេតុការណ៍ខាងលើ ដើមដូងចំនួនពីរដើមទៀតក៏មានស្នាមត្រូវរន្ទះបាញ់ផងដែរ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ