ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​អ៉ី​រ៉​ង់ អាច​ដាក់​សម្ពាធ​ដល់​កំណើន​អ្នកដំណើរ​តាម​ផ្លូវអាកាស​កម្ពុជា

5 ម៉ោង មុន
  • ភ្នំពេញ

មួយ​ថ្ងៃ មុន​សហរដ្ឋអាមេរិក​ចាប់ដៃ​អ៉ី​ស្រា​អែ​ល​ផ្លោង​មី​ស៊ី​ល​ដាក់​អ៉ី​រ៉​ង់ មានការ​ព្យាករណ៍​ថា កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​៨​លាន​នាក់​នៅ​ឆ្នាំ​នេះ​។ ប៉ុន្តែ តើ​ការ​ប្រយុទ្ធ​គ្នា​នោះ នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ឬទេ? អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ម្នាក់​បាន​អះអាង​ថា ជើងហោះហើរ​ទៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជា​ច្រើន​ត្រូវ​លុប​ចោល…

មួយ​ថ្ងៃ មុន​សហរដ្ឋអាមេរិក​ចាប់ដៃ​អ៉ី​ស្រា​អែ​ល​ផ្លោង​មី​ស៊ី​ល​ដាក់​អ៉ី​រ៉​ង់ មានការ​ព្យាករណ៍​ថា កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​៨​លាន​នាក់​នៅ​ឆ្នាំ​នេះ​។ ប៉ុន្តែ តើ​ការ​ប្រយុទ្ធ​គ្នា​នោះ នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ឬទេ?

អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ម្នាក់​បាន​អះអាង​ថា ជើងហោះហើរ​ទៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជា​ច្រើន​ត្រូវ​លុប​ចោល ហើយ​កម្ពុជា​ក៏​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​ទៅ​ទីនោះ​ដែរ​។ ដូច្នេះ​ ចង់​មិន​ចង់ វា​នឹង​ជះ​ឥទ្ធិពល​ដល់​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជា ។

នៅ​មុន​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​នេះ កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន៨លាន​នាក់​នៅ​ឆ្នាំ២០២៦​នេះ ខណៈ​ឆ្នាំ​២០២៥​កន្លង​ទៅ​ គឺ​សម្រេច​បាន​ត្រឹម៦,៩៨លាន
​នាក់​។

សារព័ត៌មាន​បរទេស​ធំ​ៗ​បាន​រាយការណ៍​ថា ក្រោយ​ការ​វាយប្រហារ​ក្រុមហ៊ុន​អាកាសចរណ៍​សកល​បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​នៅ​ទូ​ទាំង​មជ្ឈិមបូព៌ា​នៅ​ថ្ងៃ​សៅរ៍ ។

ផែនទី​ហោះហើរ​បាន​បង្ហាញ​ថា ដែនអាកាស​លើ​អ៉ី​រ៉​ង់​ស្ទើរតែ​ទទេ​ស្អាត ខណៈ​ដែល​អ៉ី​ស្រា​អែ​ល​បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​អ៉ី​រ៉​ង់ ហើយ​យោធា​អា​មេ​រិ​កបាន​ផ្តួចផ្តើម​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​គោលដៅ​នៅ​ក្នុង​ប្រទេស​នេះ ដោយឡែក អ៉ីរ៉​ង់​បាន​សងសឹក​ដោយ​ការ​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ផង​ដែរ​។

ដោយសារ​ដែនអាកាស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​បិទ​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ប្រើប្រាស់​ដែនអាកាស មជ្ឈិមបូព៌ា​ ប៉ុន្តែ​សង្គ្រាម​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​លំបាក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ