សង្គ្រាមប្រឆាំងអ៉ីរ៉ង់ ៖ ពេលនេះ ជាពេលលើកពីតុល្យការដំបូងនៃប្រតិបត្តិការតោគ្រហឹមរបស់ អាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ ដែលសំដៅលើគោលដៅច្រើនរយកន្លែង ។ នេះជាការអះអាងរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ។ លោកត្រាំទទួលស្គាល់ថា នោះជាប្រតិបត្តិការយោធាដែលសំខាន់បំផុត ស្មុគ្រស្មាញបំផុត ព្រមទាំងខ្លាំងក្លាបំផុត ដែលពិភពលោកពុំធ្លាប់ជួបប្រទះ ។
៤៨ម៉ោង ក្រោយការវាយប្រហារ និងការតបតវិញរបស់អ៉ីរ៉ង់ ទាហានអាមេរិក៣នាក់បានត្រូវ ស្លាប់។ លោកត្រាំបានព្រមាន នាថ្ងៃទី១ មីនា ថា គួរឲ្យសោកស្ដាយចំពោះការបាត់បង់នេះហើយនឹងមានការបាត់បងទាហានថែមទៀត មុនបញ្ចប់ប្រតិបត្តិការយោធាអាមេរិកនៅអ៉ីរ៉ង់ ។ ប្រធានាធិបតីអាមេរិកលើកឡើងពីចំនួនទាហានអាមេរិកស្លាប់នេះ ក្នុងវីដេអូមួយចេញផ្សាយតាមបណ្ដាញសង្គមTRUTH SOCIAL របស់លោក។ លោកបន្តថា អាមេរិកនឹងសងសឹកឲ្យទាហានយើងដែលស្លាប់ទាំងនេះ និងសំពងពួកភេរវករដែលប្រកាសសង្ក្រាមប្រឆាំងអរិយធម៌ដោយចាស់ដៃបំផុត។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC NEWS ដែលសួរថា តើការវាយប្រហាររបស់អាមេរិកនឹងបន្តដល់ពេលណា? លោកត្រាំថា អាចមានរយៈពេល៤សប្ដាហ៍ ព្រោះអ៉ីរ៉ង់ជាប្រទេសធំមួយ ដូច្នេះសង្គ្រាមនឹងប្រើពេល៤សប្ដាហ៍ ឬអាចតិចជាងនេះ។ ប្រតិបត្តិការយោធានឹងបន្តដោយខ្លាំងក្លាបំផុត ។ ប្រតិបត្តិការនឹងបន្តរហូតដល់សម្រេចបណ្ដាទិសដៅ ។ យើងមានបណ្ដាទិសដៅខ្លាំងបំផុត។ ទោះបីយ៉ាងណាលោកមិនផ្ដល់ភាពលម្អិតថែមទៀតឡើយ ។
លោកត្រាំក៏បានប្រាប់ដល់ទូរទស្សន៍អាមេរិកFOX NEWSដែរថា មុនបញ្ចប់ប្រតិបត្តិមការនេះ យើងអបអរសាទរដែលមនុស្សម្នាស្ទើរមិនជឿពីជោគជ័យរបស់យើង ដែលមេដឹកនាំអ៉ីរ៉ង់ដល់៤៨នាក់បានត្រូវសម្លាប់ ។ ក្នុងចំណោមមេដឹកនាំដែលត្រូវសម្លាប់មានទាំងមេដឹកនាកំពូលអ៉ីរ៉ង់លោកអាយ៉ាតុលាអាលិខាមេនីផងដែរ ។ លោកត្រាំក៏ប្រកាសដែរពីការបំផ្លាញនាវាចម្បាំងអ៉ីរ៉ង់៩គ្រឿង ហើយយើងកំពុងតាមប្រមាញ់នាវាដទៃៗទៀត ។
យើងក៏បានកម្ទេចដែរ ផ្នែកដ៏ធំនៃទីបញ្ជាការដ្ឋានកងទ័ពជើងទឹកអ៉ីរ់ង់។ បណ្ដាយន្តហោះយុទ្ធសាស្ត្រធុនB2 ក៏ចូលរួមក្នុងការវាយប្រហារដែរ។ ក្នុងសារវីដេអូមួយលោកត្រាំសន្យាកម្ទេចសមត្ថភាពមីស៊ីលអ៉ីរ៉ង់ និងកម្ទេចឲ្យអស់កងម៉ារីនប្រទេសនេះ ។ លោកបញ្ជាក់ថា ទិសដៅរបស់អាមេរិក គឺលុបបំបាត់ចោលការគំរាមកំហែងភ្លាមៗរបស់ក្រុងតេហេរ៉ង់ ៕ ប្រភព៖ BFMTV.COM
A handout picture released by the Iranian Army media office on January 23, 2024 shows the Iran’s Defence Minister Brigadier General Mohammad Reza Ashtiani (R) and commander-in-chief of Iran’s army, General Abdolrahim Mousavi, inspecting military equipment at a Defence Ministry showroom in Tehran. (Photo by Iranian Army Media Office / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / Iranian Army media office ” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS
ចែករំលែកព័តមាននេះ