ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គា.ស់ផ្ទះគេ ៣ លើកជាប់ៗគ្នា ទីបំផុតត្រូវ​អស់លក្ខណ៍

29 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ចំនួន​០៣​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រោយ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ លួច​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​។ នគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​ចង្អុលបង្ហាញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ចំនួន​០៣​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រោយ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ លួច​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​។

នគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​ចង្អុលបង្ហាញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ចុះ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី រស់ រ​ដ្ឋា ស្នងការ​រង​ទទួល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​០៣​កន្លែង​ផ្សេង​គ្នា​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​០១​មានឈ្មោះ សៅ វ៉ា​ន់​ឌី ហៅ​វែង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មហា​លំពាំង​ទី​១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​២-​ឈ្មោះ សេង រតនា ហៅ​រដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​មហា​លំពាំង​ទី​២ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បន្ត​ថា ករណី​ទី​១​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ មានឈ្មោះ សុត រ៉​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​មហា​លំពាំង​ទី​១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ។ នៅ​វេលា​ម៉ោង ៦​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ខ្លួន​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​ហើយ​បាន​ចាក់សោ​ទ្វារផ្ទះ​ទុក​ចោល​គ្មាន​អ្នក​នៅ​ចាំផ្ទះ​។ លុះដល់​ម៉ោង ១៨​និង​៣០​នាទី បាន​ត្រឡប់​មក​ពី​ធ្វើការ​វិញ បាន​ចាក់សោ​ទ្វារ​ចូល​ក្នុងផ្ទះ​បានឃើញ​ខោអាវ​ក្នុង​ទូរ​រញ៉េរញ៉ៃ ក៏​បាន​ទៅ​មើល​ទ្វារ​ក្រោយ​ផ្ទះ​ក៏​បានឃើញ​ស្នាម​បែកបាក់​ទ្វារ​កញ្ចក់ ហើយ​មក​មើល​លុយ​ទុក​ក្នុង​កាបូប នៅ​ក្នុង​ទូរ​លុយ​ចំនួន​៤០០​ដុល្លា​(​បួន​រយ​ដុល្លា​) លុយ​ខ្មែរ​ចំនួន​៨០០០០០(​ប្រាំបី​សែន​រៀល ) និង​កងដៃ​ផ្លា​ក់​ទី​ន​ចំនួន​២ ទម្ងន់​២​ជី​កន្លះ ដោយ​មិនឃើញ​ទើប​ដឹង​ថា​មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គាស់​ទ្វារ​ក្រោយ​ផ្ទះ​ចូល​លួច​យក​ទៅ​បាត់ ។

ចំពោះ​ករណី​ទី​២ នៅ​វេលា​ម៉ោង​០២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ មានឈ្មោះ តុ​ប វី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្តី ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​លេ​ី​ជនសង្ស័យ​មិន​ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ​។

នៅ​វេលា​ម៉ោង ១៣​និង​១០​នាទី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ខ្លួន បាន​ចេញពី​រៀន​នៅ​សាលា​វិទ្យាស្ថាន​បច្ចេក​ទេស យោធា​តេ​ជោ ហ៊ុន សែន ស្ថិត​នៅ​ភូមិ​ទន្លេ​ក​ន្ទិ​ល ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដល់​ផ្ទះ​ឃើញ​ស្នាម​គាស់​ទ្វារ​ផ្ទះបាយ​ពី​ខាងជើង ហើយ​បាន​ចូល​ទៅ​មើល​ក្នុងផ្ទះ​ឃើញ​ស្នាម​គាស់​ទ្វារ​បន្ទប់​រុះរើ​សម្ភា​រៈ បាត់បង់​ទ្រ​ព្យ​សម្បត្តិ​ដូច​ជា​៖

– លុយ​ចំនួន ៣០០$ (​បី​រយ​ដុល្លារ​)
– ខ្សែ​ករ​ផ្លា​ក​ទី​ន​ចំនួន ២​ខ្សែ
– ខ្សែដៃ​ផ្លា​ក​ទី​ន​ចំនួន ១​ខ្សែ
– ក្រវិល​ផ្លា​ក​ទី​ន​ចំនួន ១​គូ
– ចិញ្ចៀន​ផ្លា​ក​ទី​ន ចំនួន ១​វង់
– នាឡិកា ចំនួន ៣
– កាំបិត​ផ្គាក់ ចំនួន ១

និង​ករណី​ទី​៣ កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦​កន្លង​ទៅ មានឈ្មោះ ខែ​ត យឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ជ្រូក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​។ យោង​តាម​កាមេរ៉ា​សុវត្ថិភាព នៅ​វេលា​ម៉ោង ១២​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ឡើង​តាម​របង​ពី​ខាងជើង យក​កាំបិត​ផ្គាក់​កាប់​ទ្វារ​ក្រោយ​ផ្ទះ​ចូល​លួច​យក​លុយ​ក្នុង​កូនជ្រូក​ប្រហែល​ចំនួន ៥០០,០០០ (​ហាសិប​ម៉ឺន​រៀល​) កាត​គ្រី​រថយន្ត ម៉ាក​តូ​យ៉ូ​តា និង​ចុងសន្លឹក​ឆៀករថយន្ត ដែល​ទុក​ក្នុង​ទូ​ដាក់​សម្លៀក​បំពាក់»​ផ្ទះ​ទាំង​ពីរ​ខាងលើ​មិន​មាន​អ្នក​នៅ​ចាំ​។

នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ទាំង​បី​នាក់​ខាងលើ​នៅ​វេលា​ម៉ោង ០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ចោរលួច​គាស់​ផ្ទះ បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បាន​ចំនួន ២ នាក់​

១-​ឈ្មោះ សៅ វ៉ា​ន់​ឌី ហៅ​វែង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មហា​លំពាំង​ទី​១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​២-​ឈ្មោះ សេង រតនា ហៅ​រដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​មហា​លំពាំង​ទី​២ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​សួរនាំ​ជនសង្ស័យ ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ​បាន​ចំនួន​៣​លើក និង​បាន​លួច​យក​ទ្រព្យសម្បត្តិ​និង​សម្ភារៈ​ខាងលើ​ពិតប្រាកដ​មែន ។​ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ដក​រហូត​វត្ថុ​តាង​៖

-​ម៉ូតូ ១ គ្រឿង ម៉ាក CRF ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1HZ-5296
-​កាំបិត​ផ្គាក់​១
-​ក្រវិល​១​ចំហៀង
-​ខ្សែ​ករ​ចំនួន​១​ខ្សែ
-​ចិញ្ចៀន​១​វង់
-​ខ្សែជើង​១​ខ្សែ​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង​នគរបាល​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ