ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ​.​ត​ធូប​ទៀន​ទុក​ចោល​លើរាន​ម្រេញគង្វាល បង្ក​​ជា​អគ្គិភ័យ​ឆេះ​សំ​យ៉ាប​រោង​ឆេះ​ទាំងសម្ភារ​កសិ​​កម្ម​ហ្មត់

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គួរ​ឲ្យ​សោកស្ដាយ​បំផុត​ដែល​កសិករ​ម្នាក់ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យក​គ្រឿង​កសិកម្ម និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​អស់​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ កុម្ភៈ ដែល​ស្ថិត​នៅ​ខាង​មុខ «​វត្ត​ភ្នំ​កាច់​ផ្កា​» ក្នុងភូមិ​ស្រះ​ថត…

ខេត្តបាត់ដំបង ៖ គួរ​ឲ្យ​សោកស្ដាយ​បំផុត​ដែល​កសិករ​ម្នាក់ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យក​គ្រឿង​កសិកម្ម និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​អស់​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ កុម្ភៈ ដែល​ស្ថិត​នៅ​ខាង​មុខ «​វត្ត​ភ្នំ​កាច់​ផ្កា​» ក្នុងភូមិ​ស្រះ​ថត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ។

មន្ត្រី​ជំនាញ​បាន​រាយការណ៍​ថា អគ្គិភ័យ​នោះ​បាន​ផ្ដើម​ចេញ «​ភ្លើងទៀន ឬ ធូប​» ដែល​ម្ចាស់​ដុត​ទុក​ចោល​លើ «​រាន​ម្រេញគង្វាល​» ហើយ​កម្ទេច​ភ្លើង​បាន​ធ្វើ​លើ​ពុំនូកចំបើង​នៅ​ក្បែរ​នោះ ទើប​បង្ក​ជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ នៅ​វេលា​រំលង​អធ្រាត្រ ដែល​មិន​អាច​គ្រប់គ្រង​បាន ។

របាយការណ៍​បាន​បញ្ជាក់​ថា បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ គី​ម គឿ​ង ហៅ​គឹ​ង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ បាន​ប្រាប់​ថា អគ្គិភ័យ​នេះ បាន​ឆេះ​រាលដាល​ដល់​សំ​យ៉ាប​រោង​ដាក់​គ្រឿងយន្ត សម្ភារៈ កសិកម្ម ស្រូវ និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត ។ តុល្យការ​នៃ​ការ​ខូចខាត​ដោយ​អគ្គិភ័យ​ដែល​ផ្ដើម​ចេញពី​ភ្លើង​ធូប​ទៀន​លើរាន​ម្រេញគង្វាល​នេះ ហាក់​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ព្រោះ​ឆេះ​អគ្គិភ័យ​ឆេះ​ត្រឹម​សំ​យ៉ាប​រោង ។ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​សម្ភារ​សម្រាប់​ប្រើប្រាស់​ផ្នែក​កសិកម្ម​របស់​គ្រួសារ​កសិករ​មួយ​នេះ ហាក់​ខូចខាត​ធ្ងន់ធ្ងរ​គូរ​សម​ដែរ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា សម្ភារ​ដែល​ខូចខាត​រួម​មាន​៖ ១-​គោ​យន្ត​កន្ត្រៃ​ចំនួន​០២​គ្រឿង ២-​ម៉ាស៊ីន​បូ​ប​ទឹក​ចំនួន​០២​គ្រឿង ៣-​ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន​០៣​គ្រឿង ៤-​ធុងបាស់​០១​ឈុត ៥-​ប៉ុស្ដិ៍​ផ្សា​ដែក​០១​ឈុត ៦-​ម៉ាស៊ីន​កិន​ដំឡូង​០១​គ្រឿង ៧-​ម៉ាស៊ីន​កាត់​ស្មៅ​០១​គ្រឿង ៨-​តង់​កៅស៊ូ​ចំនួន​៥០​ដុំ ៩-​ស្រូវ​ចំនួន​០២​តោន និង ១០-​ស័ង្កសី​ចំនួន​៥០​សន្លឹក ។

មន្ត្រី​បាន​និយាយ​ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ មាន​ម្ចាស់​រោង និង​ប្រជាពលរដ្ឋ​នៅក្បែរ​ៗ​នោះ​ទេ ដែល​បាន​ប្រឹងប្រែង​ពន្លត់ ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មិន​ចេញ​ជួយ​អន្តរាគមន៍​ទាន់​ពេល​ទេ ដោយហេតុ​ផ្លូវ​ឆ្ងាយ ហើយ​ម្យ៉ាងទៀត​អគ្គិភ័យ​នោះ ហាក់​ឆេះ​លឿន​បំផុត លុះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ទើប​មន្ត្រី​មូលដ្ឋាន​ចូល​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ ដើម្បី​សួរនាំ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​បាន​ជ្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ