ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ៖ មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ប្រជាជន​ខ្មែរ​ទទួល​រង​គ្រោះ​ដោយសារ​សង្គ្រា.ម​នៅ​មជ្ឈិមបូព៌ា​នោះ​ទេ

41 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ចំពោះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន ស្តី​ពី ប្រជាជន​ខ្មែរ​ទទួល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នេះ​នៅឡើយ​ទេ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ។ ថ្លែង​ក្ន្ង​ង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ​៖​ ចំពោះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន ស្តី​ពី ប្រជាជន​ខ្មែរ​ទទួល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នេះ​នៅឡើយ​ទេ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ថ្លែង​ក្ន្ង​ង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦​ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​បាន​អំពាវនាវ​ឱ្យ​ភាគី​ជម្លោះ​មានការ​អត់ធ្មត់​ជា​អតិបរមា​។

ឯកឧត្តម​បាន​បន្ត​ថា​បណ្តា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ទាំងអស់​ដែល​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​និង​និស្សិត​កម្ពុជា​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​លេខ​ទាក់ទង ដើម្បី​សម្របសម្រួល​ក្នុង​ករណី​មាន​អាសន្ន​។

ជាក់ស្តែង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ទួ​គី​យេ និង​គូ​វ៉ែត បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​បាន​ទាក់ទង​ជា​ប្រចាំ​ជាមួយ​ប្រធាន​ក្រុម​និស្សិត​ហើយ​បាន​ប្រាប់​ឱ្យ​ពួក​គេ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ករណី​មាន​អាសន្ន ដោយ​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​។

សូម​បញ្ជាក់​ជូន​ថា នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល មាន​និស្សិត​ខ្មែរ​សរុប​ចំនួន ២៣៩ នាក់​កំពុង​សិក្សា​នៅ​ទីនោះ ក្នុង​នោះ​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំនួន ១៥៣ នាក់ និង​សាលា​កសិកម្ម​ព្រែក​លាប​ចំនួន ៨៦ នាក់​។ ចំណែក​នៅ​ប្រទេស​គូ​វ៉ែត មាន​និស្សិត​ខ្មែរ ២៧ នាក់​។ ក្រៅពី​នោះ ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​កំពុង​ស្នាក់​នៅ ធ្វើការ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា​ផង​ដែរ​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ៖ «ថ្នាក់ដឹកនាំ​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​បញ្ហា​នេះ​។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន ស្តី​ពី ប្រជាជន​ខ្មែរ​ទទួល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នេះ​នៅឡើយ​ទេ​»។

ឯកឧត្តម​បាន​បន្ថែម​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​បញ្ជាក់​ថា កម្ពុជា​កំពុង​តាមដាន​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា ដោយ​ក្តី​បារម្ភ​ដ៏​ជ្រាលជ្រៅ និង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា​ដើម្បី​ជៀសវាង​កំណើន​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដែល​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​ជន​ស៊ី​វិល និង​ប៉ះពាល់​ដល់​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ