ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ ចាប់ផ្តើម​វា.យប្រហារ​ក្រុម​ហេ​ស​បូ​ឡា​នៅ​លី​បង់ ធ្វើ​ឱ្យ​ជម្លោះ​អ៊ី​រ៉​ង់​កាន់តែ​រីក​រាលដាល

2 ម៉ោង មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ថ្មី​ដែល​ផ្តោត​លើ​ទីក្រុង​តេ​ហេ​រ៉​ង់ ប្រទេស​អ៊ី​រ៉​ង់ និង​បាន​ពង្រីក​យុទ្ធនាការ​យោធា​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ ដើម្បី​រួម​បញ្ចូល​ការ​វាយប្រហារ​លើ​ពួក​សកម្មប្រយុទ្ធ​ហេ​ស​បូ​ឡា (Hezbollah) ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រទេស​លី​បង់…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ថ្មី​ដែល​ផ្តោត​លើ​ទីក្រុង​តេ​ហេ​រ៉​ង់ ប្រទេស​អ៊ី​រ៉​ង់ និង​បាន​ពង្រីក​យុទ្ធនាការ​យោធា​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ ដើម្បី​រួម​បញ្ចូល​ការ​វាយប្រហារ​លើ​ពួក​សកម្មប្រយុទ្ធ​ហេ​ស​បូ​ឡា (Hezbollah) ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រទេស​លី​បង់ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​សញ្ញា​ថា ការ​វាយប្រហារ​យោធា​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​គោលដៅ​អ៊ី​រ៉​ង់​អាច​បន្ត​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

អ៊ី​ស្រា​អែ​ល​បាន​អះអាង​ថា ខ្លួន​កំពុង​វាយប្រហារ​ទីតាំង​ទាក់ទង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ ហេ​ស​បូ​ឡា​របស់​លី​បង់ ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អ៊ី​រ៉​ង់​នៅ​មជ្ឈិមបូព៌ា បន្ទាប់​ពី​ហេ​ស​បូ​ឡា​បាន​ទទួលស្គាល់​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល និង​ដ្រូ​ន​លើ​អ៊ី​ស្រា​អែ​ល​ដើម្បី​សងសឹក​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី​។

អ៊ី​ស្រា​អែ​ល​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ជាយក្រុង​ភាគ​ខាងត្បូង​ទីក្រុង​បេ​រូត (Beirut) ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហេ​ស​បូ​ឡា ជាមួយ​ស្នូរ​ផ្ទុះ​ជាង​១០​ដង​បាន​រញ្ជួយ​រដ្ឋធានី​របស់​ប្រទេស​លី​បង់​មួយ​នេះ​។ អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ថា ខ្លួន​ក៏​បាន​វាយប្រហារ​ពួក​សកម្មប្រយុទ្ធ​ហេ​ស​បូ​ឡា​ជាន់ខ្ពស់​នៅ​ជិត​ទីក្រុង​បេ​រូត​ផង​ដែរ​។

ការ​វាយប្រហារ​តបត​គ្នា​រវាង​ក្រុម​ហេ​ស​បូ​ឡា និង​អ៊ី​ស្រា​អែ​ល​បាន​ពង្រីក​ជម្លោះ​ដែល​បាន​រីក​រាលដាល​ពាសពេញ​មជ្ឈិមបូព៌ា ចាប់តាំងពី​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​លើ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​បណ្តាល​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ និង​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ជា​ច្រើន​។

យោធា​អ៊ី​ស្រា​អែ​ល​នៅ​ថ្ងៃ​ទី​១ ខែមីនា បាន​បញ្ជាក់​ថា កងទ័ពអាកាស​របស់​ខ្លួន​បាន​បង្កើត​ការ​វាយប្រហារ​ផ្លូវអាកាស​ដ៏​ខ្លាំង​លើ​ទីក្រុង​តេ​អេ​រ៉​ង់ ហើយ​ការ​វាយប្រហារ​នៅ​ទូ​ទាំង​រដ្ឋធានី​នេះ​បាន​កំណត់​គោលដៅ​មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់ សន្តិសុខ និង​បញ្ជាការ​យោធា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ