ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ខណៈប្រទះឃើញសពនារីម្នាក់ នៅដីវាលជាប់ផ្លូវជាតិលេខ៤ ស្ថិតភូមិត្រពាំងពើក ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ នៅវេលាម៉ោង ០៧ និង៤០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ។
សមត្ថកិច្ចបានឲ្យដឹងថា សពខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ជាមនុស្សស្រី វ័យប្រហែល ជាង២០ឆ្នាំ មានកម្ពស់១.៥០ម៉ែត្រ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ឯម សំអឿន អាយុ៤៦ឆ្នាំ មុខរបរ បើកឡានដឹកដី បច្ចុប្បន្នរស់នៅភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រាប់អោយដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៧ និង៤០នាទីព្រឹក គាត់បានបើកឡានដឹកថ្មមកពីភ្នំត្រពាំងល្វា ខេត្តកំពង់ស្ពឺ មកដល់ចំណុចដីវាលជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏បានចាក់ថ្មកន្លះឡាននៅក្បែររបងការ៉ាស់សាំងតេលារួច បើកបើកឡានទៅទិសខាងលិចចាក់ថ្មកន្លះឡានទៀតនៅជាប់របងក្រុមហ៊ុន ក៍ស្រាប់តែបានប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅកណ្ដាលដីមានសភាពស្អុយរលួយ ។ ភ្លាមនោះគាត់ក៏បានបើកឡានទៅចាក់ថ្មរួចហើយបានត្រឡប់មកវិញរួចក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកកន្លែងកើតហេតុតែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញមានទាំងប៉ុស្តិ៍ ស្រុក និងជំនាញកោសល្យវិច័យខេត្ត បានចុះមកដល់កើតហេតុចំងាយពីចិញ្ចើមផ្លូវជាតិលេខ៤ ប្រវែង៧០ម៉ែត្រ ឃើញមានសពដេកស្លាប់នៅក្នុងស្មៅងាប់ៗក្បែរដើមប្រេងខ្យល់ ។ សពមានសភាពក្រៀមស្វិតស្អុយរលួយស្បែកដៃទាំងពីរបត់ឡើងលើនិងជើងទាំងពីរបត់ទៅក្រោយ។ សពដេកផ្ងាក្បាលទៅខាងត្បូងដោយទាំងសងខាងកែងដៃបត់ឡើងលើស្មើរក្បាល និងជើងទាំងសងខាងអង្កុញជង្គង់ផ្អៀងទៅទិសខាងកើត ។
សពមានស្ថានភាពស្វិតស្អុយរលួយនិងប្រះស្បែករឹង ,សក់ក្បាលកោត្រង៉ោល, ស្នាមបែកដាច់ឆ្អឹងលលាដ៍ក្បាលចំនួន០៥កន្លែងនៅលើបន្ទូលក្បាលផ្នែកខាងមុខ, ពកឆ្អឹងលលាដ៍ក្បាលលើបន្ទូលក្បាលផ្អែកខាងក្រោយចំហៀងខាងឆ្វេង, ភ្នែករូង, ឆ្មេញខាំធ្មេញ, កធម្មតា ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីការពិនិត្យខាងលើពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់, ចំពោះករណីនេះកម្លងជំនាញកំពុងបន្តតាមនិតីវិធី និងបានប្រគល់សព ជូនក្រុមអាជ្ញាធរ ឃុំពើក ដើម្បីយកទៅតម្កល់នៅវត្តចំបក់ ស្ថិតនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ៕


ចែករំលែកព័តមាននេះ