ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​ប្រហារ​លើ​សាលា​រៀនមួយ​នៅ​អ៉ីរ៉ង់ស្លា.ប់​១៦៥នាក់​

1 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់​-​អ៉ីស្រា​អែ​ល​ និង​អា​មេ​រិ​ក ៖ ​អ៉ីរ៉​ង់​អះអាង​ពី​ការ​វាយប្រហារ​មួយ ​កាលពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ត្រូវ​ចំ​សាលារៀន​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស បណ្ដាល​ឲ្យ​ស្លាប់​ជាង​១០០​នាក់​ ។ ទាំង​​អ៉ី​ស្រា​អែ​ល​ទាំង​អា​មេ​រិ​ក ​មិន​ទាន់​អះអាង​ពី​ព័ត៌មាន​នោះ​នៅឡើយ​…

សង្គ្រាម​អ៉ីរ៉​ង់​-​អ៉ីស្រា​អែ​ល​ និង​អា​មេ​រិ​ក ៖ ​អ៉ីរ៉​ង់​អះអាង​ពី​ការ​វាយប្រហារ​មួយ ​កាលពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ត្រូវ​ចំ​សាលារៀន​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស បណ្ដាល​ឲ្យ​ស្លាប់​ជាង​១០០​នាក់​ ។ ទាំង​​អ៉ី​ស្រា​
អែ​ល​ទាំង​អា​មេ​រិ​ក ​មិន​ទាន់​អះអាង​ពី​ព័ត៌មាន​នោះ​នៅឡើយ​ ។

​អ៉ីស្រា​អែ​ល​និយាយ​ថា​ មិន​បានដឹង​ពី​ការ​វាយប្រហារ​ណាមួយ​របស់​អា​មេ​រិ​ក ​ឬ​អ៉ីស្រា​អែ​ល  លើ​អគារសិក្សា​មួយ​នៅ​​អ៉ី​រ៉ង់​ឡើយ  ហើយ​ក្រុង​វ៉ា​ស៊ីន​តោន​អះអាង​ពី​ការ​ស៊ើប​​អង្កេត​មួយ​លើ​ព័ត៌មាន​នោះ​ ។ រូបភាព​វី​ដេ​អូ​ដែល​ថត​ពី​កន្លែង​ចត​រថយន្ត​មួយ គេ​ឃើញ​ផ្សែង​ខ្មៅ​ហុយ​យ៉ាង​ក្រាស់​ចេញ​អគារ​មួយ​ដែល​រង​ការ​កម្ទេច​ ។ តាម​រូបភាព​វី​ដេ​អូ​គេ​សន្មត់​ថា អគារ​សាលារៀន​នោះ​ស្ថិត​នៅ​ក្រុង​មី​ណាប​ខេត្ត​ហ័​រ​ម៉ូ​សហ្កា​នភា​គ​ខាងត្បូង​ប្រទេស​។

ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉​ង់​អះអាង​ថា ទីតាំង​រង​ការ​វាយប្រហារ​នោះ​ជា​សាលា​បឋម​សិក្សា​មួយ​សម្រាប់​កុមារី​គឹ​សាលា​SHAJARE TAYYABEH ក្រុង​មី​ណាប​។ កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា បណ្ដា​មី​ស៊ី​ល​របស់​​អ៉ីស្រា​អែ​ល បាន​វាយប្រហារ​អគារ​សាលា​SHAJARE TAYYABEH ស្ថិត​នៅ​ជិត​ច្រក​សមុទ្រ​ORMUZ​ជា​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​។ 

បន្ទាប់​មក​កាកបាទក្រហម​​អ៉ីរ៉​ង់​បាន​ផ្ដល់​តុល្យការ​មួយ​ពី​សិស្សសាលា​ស្លាប់​ដល់​១០៨​នាក់ ដែល​តុល្យការ​ដំបូង​និយាយ​ពី​មនុស្ស​ស្លាប់​ត្រឹម​៥​នាក់​។ មក​ដល់​ថ្ងៃ​ទី​១ ​មីនា​ អភិបាលខេត្ត​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ថា មាន​ដល់​ទៅ​១៦៥​នាក់​ឯណោះ​ និង​ប្រកាស​បញ្ឈប់​ការ​រុករក​ ៕ ប្រភព​៖ ទូរទស្សន៍​បា​រាំង​FRANCE 24

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ