ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយនៅអ៊ីស្រាអែល៖ មីស៊ីលអ៉ីរ៉ង់បា.ញ់ស្រោចកម្ទេចអគារស្នាក់នៅ សម្លាប់មនុស្សយ៉ាងតិច១០នាក់ និងរ.បួ.សរាប់សិបនាក់

46 វិនាទី មុន

ស​ង្ក្រា​មអ៉ី​រ៉​ង់​-អ៉ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក​៖ ការ​តបត​វិញ​របស់​អ៉ី​រ៉​ង់​ចំពោះ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល និង​អា​មេ​រិ​ក អ៉ី​ស្រា​អែ​ល​គេច​មិន​ផុត​ឡើយ ដោយ​នា​យប់​ថ្ងៃ​ទី​២៨​មក​១​មីនា មានការ​ប្រកាស​អាសន្ន​ច្រើន​លើក​នៅ​តាម​ទីក្រុង​សំខាន់​ៗ​របស់​អ៉ី​ស្រា​អែ​ល​។ នា​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ប្រជាជន​អ៉ី​ស្រា​អែ​ល​ជួប​ស្នូរ​ស៊ី​រ៉ែ​ន​ ប្រកាស​អាសន្ន​ចំំ​ពោះ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​អ៉ី​រ៉​ង់…

ស​ង្ក្រា​មអ៉ី​រ៉​ង់​-អ៉ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក​៖ ការ​តបត​វិញ​របស់​អ៉ី​រ៉​ង់​ចំពោះ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល និង​អា​មេ​រិ​ក អ៉ី​ស្រា​អែ​ល​គេច​មិន​ផុត​ឡើយ ដោយ​នា​យប់​ថ្ងៃ​ទី​២៨​មក​១​មីនា មានការ​ប្រកាស​អាសន្ន​ច្រើន​លើក​នៅ​តាម​ទីក្រុង​សំខាន់​ៗ​របស់​អ៉ី​ស្រា​អែ​ល​។

នា​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ប្រជាជន​អ៉ី​ស្រា​អែ​ល​ជួប​ស្នូរ​ស៊ី​រ៉ែ​ន​ ប្រកាស​អាសន្ន​ចំំ​ពោះ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​អ៉ី​រ៉​ង់ ហើយ​ប្រព័ន្ធ​ការពារ​អាកាស​អ៉ី​ស្រា​អែ​ល​មិន​អាច​ស្ទាក់​កម្ទេច​អស់​មី​ស៊ី​ល​របស់​អ៉ីរ៉​ង់​ដែល​បាញ់​ស្រោច​មក​ឡើយ ។

សង្កាត់​មួយ​នា​ភាគ​កណ្ដាល​ក្រុង​តែ​ល​អា​វីវរ​ង​ការ​ប៉ះពាល់​។ អគារ​រស់នៅ​មួយ​រង​ការ​កម្ទេច​បណ្ដាល​ឲ្យ​ស្លាប់​នារី​ម្នាក់ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស​។ ក្នុង​សង្កាត់​នោះ​អគារ​៤០​រង​ការ​កម្ទេច​នា​ពេល​យប់​។ មនុស្ស​ប្រមាណ​ជា​២០០​នាក់​បាត់បង់​ជម្រក ហើយ​ត្រូវ​រក​កន្លែង​រស់នៅ​ថ្មី​។
ទន្ទឹម​នឹង​នេះ មនុស្ស​យ៉ាងតិច​៩​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​១​មីនា​នា ​ភាគ​កណ្ដាល​អ៉ី​ស្រា
​អែ​ល ពេល​អគារ​មួយ​ត្រូវ​បាក់​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ផ្ទាល់​នៃ​មី​ស៊ី​ល​អ៉ី​រ៉​ង់​។ នេះ​បើ​តាម​ការ​អះអាង​របស់​ភ្នាក់ងារ​ជួយ​សង្គ្រោះ​។

នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជម្រក​ប្រឆាំង​មី​ស៊ី​ល​មួយ​រង​ការ​វាយប្រហារ​។ នៅ​ក្រុង BET SHRMESH ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាកសព​មនុស្ស​៩​នាក់ ។ នាគ្រា​ដំំ​បូ​ង​អ្នក​របួស​២៨​នាក់​ត្រូវ​បាន​ដឹក​ចេញ​ក្នុង​នោះ​២​នាក់​របួសធ្ងន់​។ ក្រោយមក​តុល្យការ​អ្នក​របួស​កើន​ដល់​៥១​នាក់​ហើយ​ប៉ូលិស​ប្រកាស​ពី​មនុស្ស​១១​នាក់​បាត់​ខ្លួន​។

នៅ​ទីក្រុង​ស្ថិត​នៅ​ខាងលិច​ក្រុង​ហ្សេ​រុយ​សា​ឡឹម​នោះ ការ​វាយប្រហារ​របស់​អ៉ីរ់ង់​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ ជាមួយ​ផ្សែង​ពណ៌​ប្រផេះ​ហុយ​ជះ​ចេញពី​គំនរ​បាក់ បែក​។ វា​ហាក់ដូចជា​អគារ​មួយ​រង​ការ​កម្ទេច​ទាំងស្រុង រួច​អគារ​មួយទៀត​នៅ​ក្បែរ​គ្នា​ក៏​រង​ការ​កម្ទេច​ទាំងស្រុង​ដែរ ។ សេណា​រី​យ៉ូ​ដែល​គេ​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​។ បណ្ដា​ប្រព័ន្ធ​ការពារ​មិន​អាច​ទប់​មី​ស៊ី​ល​អ៉ី​រ៉​ង់​ជាប់​ទាំងអស់​ឡើយ ។

នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ នៅ​ក្រសួង​ការពារ​ប្រទេស​លើក​ឡើង​ថា នោះ​ជា​ថ្ងៃ​ដែល​ឈឺចាប់​បំផុត​សម្រាប់​អ៉ី​ស្រា​អែ​ល​។ លោក​ថា ពេល​នេះ​កងទ័ព​បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ​វ​ដែល​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់ ដើម្បី​ធានា​ដល់​អត្ថ​ភាព​និង​អនាគត​របស់​ប្រទេស​យើង ៕ ប្រភព​៖ RFI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ