តំបន់មាត់សមុទ្រកម្ពុជា អាចមានភ្លៀង និងខ្យល់កន្ត្រាក់ ១០% រហូតដល់ថ្ងៃទី៤ ខែមីនា
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
ស្ថានភាពនេះបណ្តាលមកពីឥទ្ធិពលនៃរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ចំពោះសីតុណ្ហភាពក្នុងតំបន់នេះ នឹងមានកម្រិតអប្បបរមា ២៣°C និងអតិបរមា ៣៤°C ខណៈដែលកម្ពស់រលកសមុទ្រអាចឡើងចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ៕

ចែករំលែកព័តមាននេះ