ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ប្រកាស​ថ្កោល​ទោស​ការ​វា.យ​ប្រ.ហារ​អ៊ី​រ៉ង់​ពី​សំ​ណាក់​អាមេរិក និង​អ៊ីស្រា​អែល

9 ម៉ោង មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ រដ្ឋាភិបាល​ទី​ក្រុង​ព្យុង​យ៉ាង​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​សង្គ្រាម​អ៊ីរ៉ង់​ជា​បណ្ដើរ​ៗ​ហើយ​។ ថ្មី​ៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កួរ៉េ​ខាង​ជើង​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ប្រតិ​បត្តិ​ការ​សឹក​របស់​អ៊ីស្រា​អែល និង​អាមេរិក​ទៅ​លើ​អ៊ីរ៉ង់​។ កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា​នេះ​ជា «អំពើ​ឈ្លាន​ពាន​ខុស​ច្បាប់​» និង​ជា​ការ​រំលោភ​អធិប​តេយ្យ​ភាព​ជាតិ​របស់​រដ្ឋ​ដទៃ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ…

ទី​ក្រុង​ព្យុង​យ៉ាង​៖ រដ្ឋាភិបាល​ទី​ក្រុង​ព្យុង​យ៉ាង​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​សង្គ្រាម​អ៊ីរ៉ង់​ជា​បណ្ដើរ​ៗ​ហើយ​។ ថ្មី​ៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កួរ៉េ​ខាង​ជើង​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ប្រតិ​បត្តិ​ការ​សឹក​របស់​អ៊ីស្រា​អែល និង​អាមេរិក​ទៅ​លើ​អ៊ីរ៉ង់​។ កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា​នេះ​ជា «អំពើ​ឈ្លាន​ពាន​ខុស​ច្បាប់​» និង​ជា​ការ​រំលោភ​អធិប​តេយ្យ​ភាព​ជាតិ​របស់​រដ្ឋ​ដទៃ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA)​។

អ្នក​នាំ​ពាក្យ​កូរ៉េ​ខាង​ជើង​ថ្លែង​បន្ត​ទៀត​ថា​ប្រតិ​បត្តិ​ការ​សឹក​របស់​អាមេរិក​ទៅ​លើ​អ៊ីរ៉ង់​មាន​ទំ​ហំ​ដូច​ការ​រំពឹង​ទុក​។ វា​ជា​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​ជៀស​មិន​រួច​ដោយ​សារ​អាមេរិក​មាន​ចរិត​ពី​ធម្ម​ជាតិ​ជា​ក្រុម​ចក្រ​ព័ត្តិ​និយម​ និង​ជើង​កាង​និយម​។ កូរ៉េ​ខាង​ជើង​ថា​​ខ្លួន​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​នូវ​សង្គ្រាម​ឈ្លាន​​​របស់​អាមេរិក និង​អ៊ីស្រា​អែល​​​ទោះ​បី​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​​។​

សេចក្ដី​ថ្លែង​ការណ៍​នោះ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ប្រទេស​នៅ​ទី​កន្លែង​ដទៃ​ទៀត​​គួរ​មាន​ស្មារតី​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្ដារ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​ឡើង​វិញ​នៅ​តំបន់​មជ្ឈិម​បូព៌ា​។ យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​ខ្លួន​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ចំ​កណ្ដាល​បេះ​ដូង​របស់​អ៊ីរ៉ង់​ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​​អគ្គ​មគ្គុទ្ទេស​ក៍​អ៊ីរ៉ង់​ លោក​អាយ៉ា​តូឡា​ អាលី ខាមេនី, រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​, មេ​បញ្ជា​ការ​កំពូល​ឆ្មាំ​បដិវត្តអ៊ីរ៉ង់​​ និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​។

កូរ៉េ​ខាង​ជើង​ និង​អាមេរិក​ជា​គូ​បដិ​បក្ស​នឹង​គ្នា​ជា​យូរ​មក​ហើយ​តាំង​ពី​ក្រោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣​។ ប៉ុន្តែ​អាមេរិក​ចង់​ប្រើ​ការ​ចរ​ចា​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​ជា​មុន​សិន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​។ ឥឡូវ​នេះ នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឈាន​​ចូល​ដល់​ដំណាក់​កាល​ជ្រុល​ក្បាល​ក្រ​ពើ​ទៅ​ហើយ​។ ដូច្នេះ​បើ​ឱ្យ​កូរ៉េ​ខាង​ជើង​រំលាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​វិញ​នោះ​ប្រ​ហែល​ជា​មាន​ភាគ​រយ​តិច​តួច​ជា​ទី​បំផុត​ ឬ​ក៏​ថា​មិន​អាច​ទៅ​រួច​តែ​ម្ដង​។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ វ៉ាស៊ីនតោនចាប់​ផ្ដើម​បោះ​ដៃ​ទៅ​រក​កូរ៉េ​ខាង​ជើង​ដើម្បី​ចរ​ចា​គ្នា​កម្រិត​ខ្ពស់​។ បើ​អាច​ធ្វើ​ទៅ​បាន​ អាមេរិក​ចង់​រៀប​ចំ​កិច្ច​ជំនួប​ផ្ទាល់​រវាង​លោក​គីម​ជុង​អ៊ុន និង​លោក​ដូណាល់​ត្រាំ​។ បន្ទាប់​ពី​បដិ​សេធ​ជា​ច្រើន​លើក​ច្រើន​សា​ ចុង​ក្រោយ​នេះ​លោក​គីម​ជុង​អ៊ុន​​ព្រលយ​ពាក្យ​ថា​លោក​គ្មាន​រឱសឋាន​​ជា​មួយ​អាមេរិក​ទេ​។ សំខាន់​ឱ្យ​តែ​អាមេរិក​ទទួល​ស្គាល់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយ​ក្លេ​អ៊ែរ ហើយ​ឈប់​ប្រកាន់​នយោបាយ​អរិ​ភាព​នឹង​គ្នា​៕​ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ