ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ នាំ​យក​មូលនិធិ​មនុស្សធម៌​ជា​ថវិកា​២ម៉ឺន​ដុល្លារ និង​សម្ភារៈ​ចែក​ជូន​ជនភៀសសឹក និង​គ្រួសារ​វីរ​កងទ័ព

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ បាន​នាំ​យក​មូលនិធិ​មនុស្សធម៌​ជា​ថវិការ​២ ម៉ឺន​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ចែក​ជូន​ប្រជា​ជនភៀសសឹក និង​គ្រួសារ​វីរ​កងទ័ព ក្នុង​ខេត្តសៀមរាប ។ ក្នុង​ស្មារតី​សាមគ្គីភាព…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ បាន​នាំ​យក​មូលនិធិ​មនុស្សធម៌​ជា​ថវិការ​២ ម៉ឺន​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ចែក​ជូន​ប្រជា​ជនភៀសសឹក និង​គ្រួសារ​វីរ​កងទ័ព ក្នុង​ខេត្តសៀមរាប ។

ក្នុង​ស្មារតី​សាមគ្គីភាព និង​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ជនភៀសសឹក តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​នាំ​យក​មូលនិធិ​មនុស្សធម៌​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ចំនួន​២ ម៉ឺន​ដុល្លារ​អាម៉េរិក ដែល​បាន​រៀបចំ​ជា​ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ចែក​ជូន​ដោយ​ផ្ទាល់​ដល់​បងប្អូន​ប្រជា​ជនភៀសសឹក និង​គ្រួសារ​វីរ​កងទ័ព​ចំនួន​៣៦៧ គ្រួសារ ស្មើនឹង ១០៧៦​នាក់ នៅ​មណ្ឌល​សុវត្ថិភាព វត្ត​ប្រាសាទ​បូ​ទុម​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ហេង សា​រិ​ទ្ធ តំណាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក លី សារី អភិបាលរង​ខេត្តសៀមរាប និង​លោក ឡុ​ត ញាន អភិបាលរង​ស្រុក​ស្រីស្នំ និង​ព្រមទាំង​តំណាង​សហគមន៍​ខ្មែរ​នៅ​កូរ៉េ ។

មូលនិធិ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ដោយ​មានការ​ចូលរួម​បរិច្ចាគ​ជា​ថវិការ​ពី​បងប្អូន​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ធ្វើការ និង​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​កូរ៉េ ក្នុង​គោលបំណង​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល និង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​បងប្អូន​ជនភៀសសឹក និង​គ្រួសារ​វី​រៈ​កងទ័ព ដែល​ត្រូវ​បាន​ជម្លៀស​ពី​តំបន់​សមរភូមិ​មុខ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ។

ថ្លែង​ក្នុង​កម្ម​វិធីចែក​អំណោយ​មនុស្ស​ធ​ម៍​នេះ ឯកឧត្តម ឯកអគ្គរាជទូត បាន​មាន​ប្រសាសន៍​ថា បើ​ទោះបីជា​ជំនួយ​ទាំងនេះ មិន​អាច​ឆ្លើយ​តប និង​បំពេញ​បាន​នូវ​តម្រូវការ និង​ការ​លំបាក​របស់​បងប្អូន​ប្រជា​ជនភៀសសឹក​ក្តី តែ​វា​បាន​បង្ហាញ​នូវ​ស្មារតី សាមគ្គីភាព ស្រលាញ់​ជាតិ​មាតុភូមិ ថែរក្សា ការពារ សុខ​សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​តែ​មួយ បើ​ទោះបីជា​ពួក​គាត់​នៅ​ចាក​ឆ្ងាយ​ពី​ទឹកដី​កំណើត​ក៏​ដោយ តែ​ទឹកចិត្ត​របស់​ពួក​គាត់​នៅ​តែ​នឹករលឹក​ដល់​ស្រុក​កំណើត និង​តែងតែ​ចង់​ចូលរួម​ចំណែក​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ