ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូរដ្ឋសភាបារាំង-កម្ពុជា ចុះសួរសុខទុក្ខជនភៀសសឹក ក្នុងខេត្តសៀមរាប

13 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ឌី រ៉ា​ដូ អភិបាលរង​ខេត្ត…

ខេត្ត​សៀម​រា​ប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ឌី រ៉ា​ដូ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​អមដំណើរ​ទស្សនកិច្ច​ផ្លូវ ការ​របស់​គណៈប្រតិភូ​តំណាងរាស្ត្រ​សមាជិក​នៃ​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង​-​កម្ពុជា ចុះ​សួរ សុខទុក្ខ និង​នាំ​យក​អំណោយ​មួយ​ចំនួន ជូន​ដល់​បងប្អូន​ជនភៀសសឹក​ចំនួន​៦៤ គ្រួសារ ដែល​កំពុង​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ស្វាយ​ដង្គុំ ស្រុក​ពួក ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឈាន វុន ប្រធាន គណៈ​ក​ម្មា​ការ​ទី​២ នៃ​រដ្ឋសភា និង​ឯកឧត្តម Thomas LAM ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង​-​កម្ពុជា​។ បន្ទាប់​មក​ក្រុមការងារ​បន្ត​ជូន​គណៈប្រតិភូ​ចុះ​ពិនិត្យ​ទីតាំង​ស្ពាន​អូរ​ជីក ដែល​រង​ការ​បំ​ផ្លិត​បំផ្លាញ​ដោយ​កងទ័ព​ថៃ​ដែល​បាន​ទម្លាក់​គ្រាប់បែក​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ក្នុង​នាម​រដ្ឋបាល​ខេត្តសៀមរាប សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈ​ប្រ​តិ ភូ​តំណាងរាស្ត្រ​សមាជិក​នៃ​ក្រុម​មិត្តភាព​រដ្ឋ សភា​បារាំង​-​កម្ពុជា ដែល​មានចិត្ត​សប្បុរស​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ដោយ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដល់​បងប្អូន​ប្រជា ពលរដ្ឋ​យើង​ដែល​បាន​ជម្លៀស​ខ្លួន​មក​កាន់​ខេត្តសៀមរាប​រក​ទីតាំង​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ