ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប​ ថ្កោលទោស​ការ​វា.យប្រហារ​របស់​អា​មេ​រិ​ក​និង​អ៊ីស្រា​អែ​ល​ ទៅលើ​អ៊ីរ៉​ង់

3 ម៉ោង មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​អា​មេ​រិ​កលើ​អី​ុ​រ៉​ង់ ៖ អគ្គលេខាធិការ​អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ​ហ្កូ​ទ័​រ​រេស បាន​ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​របស់​អី​ុ​ស្រា​អែ​ល​និង​អា​មេ​រិ​កលើ​អី​ុ​រ៉​ង់ និង​អំពាវនាវ​ឲ្យ​មានការ​វិល​ត្រឡប់​ជា​បន្ទាន់ មក​រក​ការ​ចរចា​ដើម្បី​ឲ្យ​តំបន់​និង​ពិភពលោក​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​។ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ លោក​អាន​តូ​នី​ញ៉ូ​ហ្កូ​ទ័​រ​រេស ថ្លែង​នា​ថ្ងៃ​២៨​កុម្ភៈ​ថា…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​អា​មេ​រិ​កលើ​អី​ុ​រ៉​ង់ ៖ អគ្គលេខាធិការ​អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ​ហ្កូ​ទ័​រ​រេស បាន​ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​របស់​អី​ុ​ស្រា​អែ​ល​និង​អា​មេ​រិ​កលើ​អី​ុ​រ៉​ង់ និង​អំពាវនាវ​ឲ្យ​មានការ​វិល​ត្រឡប់​ជា​បន្ទាន់ មក​រក​ការ​ចរចា​ដើម្បី​ឲ្យ​តំបន់​និង​ពិភពលោក​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​។

ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ លោក​អាន​តូ​នី​ញ៉ូ​ហ្កូ​ទ័​រ​រេស ថ្លែង​នា​ថ្ងៃ​២៨​កុម្ភៈ​ថា អ្វី​ៗ​ត្រូវធ្វើ​ដើម្បី​រារាំង​ការ​កើនឡើង​នៃ​ជម្លោះ​ថ្មី​។ លោក​បាន​ព្រមាន​ថា​ជម្លោះ​នឹង​កាន់តែ​រីក​ធំ​ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ជន​សី​ុ​វិល​និង​អ​ស្ថេ​រ​ភាព​តំបន់​។

លោក​គូសបញ្ជាក់​ថា ការ​វាយប្រហារ​របស់​អី​ុ​ស្រា​អែ​ល​និង​អា​មេ​រិ​ក រំលោភ​បំពាន​ច្បាប់​អន្តរជាតិ ក្នុង​នោះ​រួម​ទាំង​ធម្មនុញ្ញ​អ​.​ស​.​ប​ផង​ដែរ​។ លោក​ក៏​ថ្កោលទោស​ដែរ​ការ​វាយប្រហារ​សងសឹក​របស់​អី​ុ​រ៉​ង់ ដែល​រំលោភ​បំពាន​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​បា​រ៉ែ​ន អី​ុ​រ៉ា​ក់ ហ្ស៊​ក​ដា​នី គុយ​វ៉ែត កា​តា អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​បលោក​MIKE WALTZ អះអាង​ថា​សកម្មភាព​យោធា​អា​មេ​រិ​កលើ​អី​ុ​រ់ង់​គឹ​ស្របច្បាប់​។ លោក​ថ្លែង​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ថា អី​ុ​រ់ង់​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ គោលការណ៍​នេះ​មិនមែន​ជា​បញ្ហា​នយោបាយ​ឡើយ​តែ​ជា​បញ្ហា​សន្តិសុខ​របស់​ពិភពលោក​។

ក្នុង​បំណង​នោះ​ហើយ​បានជា​សហរដ្ឋអាមេរិក​ចាត់វិធានការ​ស្របច្បាប់​នានា​។ ចំណែក​ឯកអគរដ្ឋទូត​អី​ុ​ស្រា​អែ​ល​ប្រ​ចាំំ​អ​.​ស​.​បលោក​ដា​នី​ដា​ណុ​ន​វិញ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា ជា​អំពើ​ពុតត្បុត​ដែល​ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​របស់​យើង​។ លោក​ថា​អី​ុ​រ៉​ង់​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​បណ្ដា​សកម្មភាព​របស់​ខ្លួន​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា និង​កម្មវិធី​នុយក្លេអ៊ែរ​ព្រមទាំង​បាលី​ស្ទិ​ក​របស់​ខ្លួន​និង​ថា អី​ុ​ស្រា​អែ​ល​ព្រមទាំង​អា​មេ​រិ​កបាន​ធ្វើ​សកម្មភាព​ដើម្បី​បង្ការ ការ​គំរាមកំហែង​មិន​អាច​ប្រែ​ក្រឡាស់​បាន​និង​បន្ទាន់​។

ការ​សម្លាប់​មេដឹកនាំ​កំពូល​អី​ុ​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ដែល​នៅ​មិន​ទាន់​មានការ​ជ្រើសរើស​អ្នក​បន្តវេន នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​លើ​សង្គ្រាម​ដែល​អូស​បន្លាយពេល​យូរ​ដោយសារ​ការ​គំរាម​សងសឹក​របស់់​អី​ុ​រ៉​ង់​។

រុ​ស្សុ​ី​និង​ចិន​ថ្កោលទោស​ការ​វាយប្រហារឯក​អ​គ្ក​រដ្ឋ​ទូត​រុ​ស្សុ​ី​ប្រចាំ​អ​.​ស​.​បលោក​វ៉ា​ស់សី​ុ​លី​នេ​បេន​ហ្សា បាន​ថ្កោលទោស​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​និង​អី​ុ​ស្រា​អែ​ល​លើ​អី​ុ​រ៉​ង់​។ លោក​ថា​យើង​ទាមទារ​ឲ្យ​អា​មេ​រិ​ក​និង​អី​ុ​ស្រា​អែ​ល​បញ្ឈប់​ជា​បន្ទាន់​សកម្មភាព​ឈ្លានពាន ។ យើង​ទទូច​ឲ្យ​មានការ​វិល​ត្រឡប់​វិញ​ភ្លាម​ៗ ការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ខាង​នយោបាយ​និង​ការទូត ផ្អែក​លើ​ច្បាប់​អន្តរជាតិ​និង​គោរព​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ​.​ស​.​បលោក ហ្វូ​កុង​លើក​ឡើង​ថា ចិន​ពិតជា​មានការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​កើនឡើង​ភ្លាម​ៗ​នៃ​ភាព​តានតឹង​តំបន់ ហើយ​គាំទ្រ​ការ​អំពាវនាវ​របស់​រុ​ស្សុ​ី ឲ្យ​មានការ​វិល​ត្រឡប់​មក​រក​តុ​ចរចា​ខាង​ការទូត​វិញ​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អី​ុ​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី បាន​ចោទប្រកាន់​អី​ុ​ស្រា​អែ​ល​និង​អា​មេ​រិ​កថា រំលោភ​បំពាន​ជាក់ស្ដែង​លើ​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​អី​ុ​រ៉​ង់​ព្រមទាំង​ធម្មនុញ្ញ​អ​.​ស​.​ប​។ លោក​ថ្លែង​ថា​អី​ុ​រ៉​ង់​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ការពារ​ខ្លួន​ស្រប​តាម ្ម​ធម្មនុញ្ញ​អ​.​ស​.​ប​៕ ប្រភព ៖ Yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ