ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹ.ង​អ្នកលេង​ល្បែ.ង ​ក្លាយជា​អំពើ​ឃា.តកម្ម​ ម្នាក់​ស្លា.ប់​ ម្នាក់​ចូល​គុ.ក

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ផ្ដើម​ចេញពី​ការ​«​លេង​ខូច​» លេងបៀរ (​លេង​កាប់​ហា​យ​) ចាញ់​គេ​សល់​ហា​យ​ដល់​ទៅ​០២ ព្យាយាម​លាក់​ម​មិន​ព្រម​ឲ្យ​ដៃគូរ​ឆែក ក៏​ក្លាយជា​អំពើ​ហឹ​ង្សា​យ៉ាង​កំរោល​។ អ្នក​ចាញ់​ទាញ​ដុំ​ថ្ម​វាយ​ក្បាល​អ្នក​ឈ្នះ លុះ​អ្នក​ឈ្នះ​តបត​វិញ​ទាញ​កូន​កន្ត្រៃ​ចាក់​សម្លាប់​នៅ​ក្នុង​វង់ល្បែង​តែ​ម្ដង…

ខេត្តបាត់ដំបង​ ៖ ផ្ដើម​ចេញពី​ការ​«​លេង​ខូច​» លេងបៀរ (​លេង​កាប់​ហា​យ​) ចាញ់​គេ​សល់​ហា​យ​ដល់​ទៅ​០២ ព្យាយាម​លាក់​ម​មិន​ព្រម​ឲ្យ​ដៃគូរ​ឆែក ក៏​ក្លាយជា​អំពើ​ហឹ​ង្សា​យ៉ាង​កំរោល​។ អ្នក​ចាញ់​ទាញ​ដុំ​ថ្ម​វាយ​ក្បាល​អ្នក​ឈ្នះ លុះ​អ្នក​ឈ្នះ​តបត​វិញ​ទាញ​កូន​កន្ត្រៃ​ចាក់​សម្លាប់​នៅ​ក្នុង​វង់ល្បែង​តែ​ម្ដង ហើ់យ​សមត្ថកិច្ច​ក៏​ចុះ​អន្តរា​គម​ន៏​តាម​ជន​ខ្លួន​ជន​ដៃដល់​បាន​ភ្លាម​ៗ​ដែរ​។

អំពើ​ឃាតកម្ម​ដែល​ផ្ដើម​ចេញពី​ការ​ប្រព្រឹត្ត​ល្បែងស៊ីសង​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ង​ត្រង់ ថ្ងៃ​ទី ២៨ កុម្ភៈ នៅ​ម្ដុំ​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។

តាម​រយៈ​របាយ​ការ​ណ៏ អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រឿ​ន មក​រា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ វ​ណ្ណា ឆើត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។

ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់​ចំ​ដើមទ្រូង​មួយ​កន្លែង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ តែ​ប្រហែល​មួយ​ម៉ោង​ក្រោយ ជន​ដៃដល់​ក៏​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ដែរ​។ លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា អំពើ​ហឹ​ង្សា​ដ៏​ឃោ​ឃៅ​រហូត​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នេះ គឺ​ផ្ដើម​ចេញពី​រឿង​លេងល្បែង​ស៊ីសង​(​លេងបៀរ​)​។ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា ជន​ដៃដល់​បាន​ចាក់​ជន​រង​គ្រោះ​ដោយ​ប្រើ​កន្ត្រៃ​។ រឿង​នេះ​ផ្ដើម​ដោយ​ជន​រង​គ្រោះ ដែល​«​លេង​ខូច​»​។

ពួក​គេ​លេងបៀ​រដាក់​លុយ​(​លេង​កាប់​ហា​យ​) ពេល​នោះ​ជន​រង​គ្រោះ​លេង​ចាញ់ ហើយ​សល់​ហា​យ​រហូត​ដល់​ទៅ​០២ ហើយ​ព្យាយាម​លាក់​មិន​ឲ្យ​ជន​ដៃដល់​មើល​ទេ ព្រោះ​ខ្លាច​ត្រូវ​សង​លុយ​ច្រើន ខណៈ​ជន​ដៃដល់​ចេះ​តែ​ទាមទា​សុំ​មើល ប្រទាញប្រទង់​គ្នា​រហូត​ក្លាយជា​អំពើ​ហឹ​ង្សា​តែ​ម្ដង​។ សាក្សី​បាន​បញ្ជាក់​ថា ព្រោះតែ​ខឹង​ជន​ដៃដល់​ទាញ​សន្លឹក​បៀរ​យក​ទៅ​ឆែក​មើល រហូត​ប្រតាយប្រតប់​គ្នា ជន​រង​គ្រោះ​ខឹង​ក៏​ទាញ​ដុំ​ថ្ម​វាយ​ក្បាល​ជន​ដៃដល់​ត្រូវ​០២​កន្លែង ហើយ​ជន​ដៃដល់​ក៏​ស្ទុះ​ទៅ​ទាញ​កូន​កន្ត្រៃ​ចាក់​ជន​រង​គ្រោះ​ត្រូវ​ក្បែរ​ដើមទ្រូង ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ចុក​ប្រកាច់​ដួល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ជនសង្ស័យ​ឈ្មោះ រឿ​ន មក​រា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​ឈ្មោះ ឆើត មែន​ដោយសារ​ខឹង​ឈ្មោះ ឆើត នេះ​លេង​ខូច​«​សល់​ហា​យ​លាក់​មិន​ឲ្យ​គេ​ដឹង ហើយ​ថែម​ទាំង​មិន​ឲ្យ​ខ្ញុំ ឆែក​មើល​ទៀត​»​។

ជន​នេះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ពេល​នោះ​ឆែក​សន្លឹក​បៀរ ក៏​មានការ​ប្រតាយប្រតប់​គ្នា តែ​ឈ្មោះ ឆើត បាន​ទាញ​ដុំ​ថ្ម​មក​វាយ​ក្បាល​ខ្លួន ទើប​ខ្លួន​ទាញ​កូន​កន្ត្រៃ​ចាក់​តែ​ម្ដង​ទៅ​។ អធិការ​ក្រុង​បាត់ដំបង បាន​និយាយ​ថា ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​របស់​លោក​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ទ​ទូល​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ដៃដល់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ