មិនទាន់ដឹងមូលហេតុ! ករណីឆេះរោងចក្រផលិតអំពូលភ្លើងសឡាមួយកន្លែង នៅស្រុកត្រាំកក់
- តាកែវ
ខេត្តតាកែវ ៖ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង២០នាទី ព្រឹកថ្ងៃទី២៨…
ខេត្តតាកែវ ៖ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង២០នាទី ព្រឹកថ្ងៃទី២៨…
ខេត្តតាកែវ ៖ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង២០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណី អគ្គីភ័យឆាបឆេះរោងចក្រមួយកន្លែងយីហោ ហ្រេ្វស សសស៏ អ៊ិនធើណេតសិនល (ខេមបូឌា) ឯក ជារោងចក្រអំពូលភ្លើងសឡា (បរិវេណរោងចក្រស្លាគូ) តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៦៦-៦៧ ស្ថិតក្នុង ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឲ្យខូចខាតអគាររោងចក្រចំនួន ០១ខ្នង ទំហំ ៣៥ x ១៥០ ម៉ែត្រ (ខូចខាតទាំងស្រុង) ។
ករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រាំកក់ បានសហការធ្វើការបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការណ៍បាន ១០០% នាវេលាម៉ោង ១០ព្រឹក ថ្ងៃខែឆ្នាំដដែល ដោយបានប្រើប្រាស់ឡានទឹកសរុប ប្រហែល ៣០ឡាន តែរហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ដឹងពីចំនួននែការខូចខាត និងមូលហេតុនៅឡើយទេ ៕













ចែករំលែកព័តមាននេះ