ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ព័ត៌​មាន​ផ្សាយ​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីរ៉ង់​ស្លា.ប់​ហើយ​, ប៉ុន្តែ​អ៊ីរ៉ង់​បដិសេធ​របាយ​ការណ៍​នេះ

8 វិនាទី មុន

ទី​ក្រុង​តេ​អេរ៉ង់៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីរ៉ង់​ ឧត្ដម​សេនីយ៍​ទោ​អាមៀ ហាតាមី​ (Amir Hatami) និង​មេ​បញ្ជា​ការ​ឆ្នាំ​បដិ​វត្ត​អ៊ីរ៉ង់​ លោក​មហា​ម៉ាត់​ ប៉ាក​ប៉ូ (Mohammed…

ទី​ក្រុង​តេ​អេរ៉ង់៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីរ៉ង់​ ឧត្ដម​សេនីយ៍​ទោ​អាមៀ ហាតាមី​ (Amir Hatami) និង​មេ​បញ្ជា​ការ​ឆ្នាំ​បដិ​វត្ត​អ៊ីរ៉ង់​ លោក​មហា​ម៉ាត់​ ប៉ាក​ប៉ូ (Mohammed Pakpour) ត្រូវ​គេ​ជឿ​ជាក់​ថា​បាន​ស្លាប់​ហើយ​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ដែល​ដក​ស្រង់​ប្រភព​២​នាក់​ដែល​ដឹង​អំពី​ប្រតិ​បត្តិ​ការ​សឹក​របស់​អ៊ីស្រា​អែល​ និង​យោង​តាម​ប្រភព​ម្នាក់​ទៀត​ដែល​ធ្វើ​ការ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​​​នៅ​​​មជ្ឈិម​បូព៌ា​។

ឥឡូវ​នេះ ជោគ​វាសនា​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីរ៉ង់ស្លាប់​ ឬ​រស់​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​ទេ​​។ ​ប្រភព​ខ្លះ​អះ​អាង​ថា​គាត់​បាន​ស្លាប់​ហើយ​ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​អះ​អាង​ថា​គាត់​នៅ​មាន​ជីវិត​រស់​នៅ​ និង​កំពុង​បញ្ជា​កង​ទ័ព​យ៉ាង​អង់​អាច​ក្លាហាន​។ មន្ត្រី​រដ្ឋា​ភិបាល​អ៊ីរ៉ង់​ចាត់​ទុក​ថា​ពាក្យ​ចចាម​អារ៉ាម​ដែល​ផ្សព្វ​ផ្សាយ​តាម​សារព័ត៌​មាន​ខ្លះ​​មិន​មែន​ជា​ការ​ពិត​ទេ​។

ទូរ​ទស្សន៍​ឥណ្ឌា WION ​បាន​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​អ៊ីរ៉ង់​មក​ផ្សាយ​ថា​រដ្ឋ​មន្ត្រី​រូប​នេះ​ស្លាប់​នៅ​ក្នុង​ហេតុ​​​ការណ៍​​វាយ​ប្រ​ហា​រ​តាម​អាកាស​​ពី​សំណាក់​យោធា​អ៊ីស្រា​អែល និង​អាមេរិក​។ ប៉ុន្តែ​របាយ​ការណ៍​នោះ​មិន​ទាន់​ផ្ទៀង​ផ្ទាត់​ថា​ជា​ការ​ពិត​នៅ​ឡើយ​ទេ​។ គេ​ដឹង​ថា​​ថ្ងៃ​នេះអាមេរិក និង​អ៊ីស្រាអែល​សម្រុក​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ទី​ក្រុង​នានា​របស់​អ៊ីរ៉ង់​។ នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់ គេ​ឃើញ​តែ​ផ្សែង​ខ្មៅ​ងងឹត​ហោះ​ហើរ​ពេញ​ផ្ទៃ​អាកាស​។

មន្ត្រី​រដ្ឋា​ភិបាល​អ៊ីរ៉ង់​​ចេញ​មក​ច្រាន​ចោល​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​​ និង​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​តាម​បណ្ដាញ​សង្គម​ខ្លះ​ដែល​ថា​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ស្លាប់។ មន្ត្រី​អ៊ីរ៉ង់​ថា​នោះ​ជា​ការ​ចុះ​ផ្សាយ ឬ​ធ្វើ​អត្ថា​ធិប្បាយ​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​។ ​នៅ​ថ្ងៃ​នេះ​ដំណឹង​ស្ដីពី​ការ​ស្លាប់​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីរ៉ង់​ត្រូវ​គេ​បង្ហោះ​ព្រោង​ព្រាត​តាម​បណ្ដាញ​សង្គម​នានា​មិន​ថា​ហ្វេស​ប៊ុក, បណ្ដាញ​អ៊ិច (X) និង​រ៉េឌីត (Reddit) នោះ​ទេ​។


រដ្ឋ​មន្ត្រីអ៊ីរ៉ង់ លោក​អាមៀ ហាតាមី (Amir Hatami)​ ​​កើត​នៅ​ឆ្នាំ​១៩៦៦​ នៅ​ទី​ក្រុង​តេ​អេ​រ៉ង់​​។ ​ក្នុង​វ័យ​១៤​ឆ្នាំ លោក​បាន​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ (Basij), ​ចូល​បម្រើ​ការ​នៅ​ក្នុង​អង្គ​ភាព​ទ័ព​ជើង​គោក​នៅ​ឆ្នាំ​១៩៨៤​ និង​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់។ ក្រោយ​មកនៅ​ខែ​មិថុនា ឆ្នាំ​២០២៥ លោក​ឡើង​តំណែង​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ីរ៉ង់​ដែល​តែង​តាំង​ផ្ទាល់​ដោយ​មេ​ដឹក​នាំកំពូល​អ៊ីរ៉ង់​ អាយ៉ា​តូឡា​ អាលី ខាមេនី (Ayatollah Ali Khamenei)​៕ ប្រភព៖ រ៉យទ័រ (Reuters), វ៉ាយ​អន​ (WION) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ