អ៊ីរ៉ង់ ៖ ចំនួនមនុស្ស ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើសាលាបឋមសិក្សាមួយ នៅក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ៥១នាក់ហើយ និងមានអ្នករងរបួស ៦០នាក់ផ្សេងទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ។
លោក Mohammad Radmehr មន្ត្រីក្រុង Minab បានប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA ថា កងទ័ពអាកាសអ៊ីស្រាអែល «បានវាយប្រហារដោយផ្ទាល់» ទៅលើសាលារៀន នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ ។
លោកបាននិយាយទៀតថា សិស្ស ១៧០នាក់ ស្ថិតនៅក្នុងសាលានោះ នៅពេលដែលការវាយប្រហារបានកើតឡើង ដូច្នេះលទ្ធភាព នៃចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការ ៕

ចែករំលែកព័តមាននេះ