ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ថា​ពល​រដ្ឋ​​ខ្លួន​ស្លា.ប់យ៉ាង​តិច​៥១​​នាក់​ដោយ​សារ​ការ​វា.​យ​ប្រ.ហារ​របស់​អាមេរិក និង​អ៊ី​ស្រា​អែល

7 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ​អ៊ីរ៉ង់​អះ​អាង​ថា​អាមេរិក និង​អ៊ីស្រា​អែល​វាយ​ប្រហារ​ចំ​សា​លា​រៀន​សម្រាប់​សិស្ស​ស្រី​មួយ​កន្លែង​នៅ​​ភាគ​ខាង​ត្បូង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥១​នាក់​។ ក្នុង​នោះ​ក៏​មាន​កូន​សិស្ស​មួយ​ចំនួន​ផង​ដែរ​។ ក្រៅ​ពី​នេះ​ មនុស្ស​​៤៨​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​មីណាប (Minab) ស្ថិត​នៅ​ខេត្ត​ហ័រ​ម៉ូស​ហ្កាន…

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ​អ៊ីរ៉ង់​អះ​អាង​ថា​អាមេរិក និង​អ៊ីស្រា​អែល​វាយ​ប្រហារ​ចំ​សា​លា​រៀន​សម្រាប់​សិស្ស​ស្រី​មួយ​កន្លែង​នៅ​​ភាគ​ខាង​ត្បូង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥១​នាក់​។ ក្នុង​នោះ​ក៏​មាន​កូន​សិស្ស​មួយ​ចំនួន​ផង​ដែរ​។ ក្រៅ​ពី​នេះ​ មនុស្ស​​៤៨​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​មីណាប (Minab) ស្ថិត​នៅ​ខេត្ត​ហ័រ​ម៉ូស​ហ្កាន (Hormozgan)​។ គេ​ដឹង​ថា​នៅ​ក្នុង​ទី​ក្រុង​នេះ​មាន​មូល​ដ្ឋាន​កង​ទ័ព​ឆ័ត្រ​យោង​របស់​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​អាយ​អ័រ​អឹន​អេ (IRNA)​។​

រហូត​មក​ដល់​ពេល​នេះ ទាំង​អាមេរិក និង​អ៊ីស្រា​អែល​មិន​ទាន់​បាន​បូក​សរុប​របាយ​ការណ៍​លម្អិត​អំពី​ប្រតិ​បត្តិ​ការ​សឹក​របស់​ខ្លួន​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​ឱ្យ​តែ​មាន​មូល​ដ្ឋាន​យោធា​ ឬ​ទី​តាំង​យោធា​តាំង​នៅ​គឺ​សុទ្ធ​តែ​រង​ការ​វាយ​ប្រហារ​ទាំង​អស់​។ ​ការ​វាយ​ប្រហារ​ជុំ​ទី​មួយ​ទំនង​ជា​សំដៅ​ទៅ​លើ​កន្លែង​ស្នាក់​នៅ​របស់​អគ្គ​មគ្គុទ្ទេស​ក៍​អ៊ីរ៉ង់​ លោក​អាយ៉ា​តូឡា អាលី ខាមេនី (Ayatollah Ali Khamenei) នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​។ ប៉ុន្តែ​​នៅ​ពេល​វាយ​ប្រហារ​នោះ គេ​មិន​បាន​ដឹង​ច្បាស់​ថា​តើ​គាត់​ស្ថិត​នៅ​ទី​នោះ​ឬ​យ៉ាង​ណា​។

លោក​ត្រាំ​កាល​ពី​ព្រឹក​មិញ​បាន​បង្ហោះ​វីឌីអូ​ឃ្លីប​រយៈ​ពេល​៨​នាទី​ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា​៖ អស់​រយៈ​ពេល​៤៧​ឆ្នាំ​ហើយ​ របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​ស្រែក​ដាក់​បណ្ដា​សា​ឱ្យ​អាមេរិក​រលាយ​ហិន​ហោច​ និង​បើក​យុទ្ធ​នា​ការ​កាប់​សម្លាប់​មនុស្ស​គ្មាន​ថ្ងៃ​បញ្ចប់​, វាយ​ប្រហារ​តែ​អា​មេរិក​, ទាហាន​អាមេរិក​ និង​ប្រជា​ជន​ស្លូត​ត្រង់​។ នៅ​ក្នុង​វីឌីអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ត្រាំ​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​អ៊ីរ៉ង់​ស្វែង​រក​ទី​កន្លែង​សុវត្ថិ​ភាព​ដើម្បី​លាក់​ខ្លួន​ពួន​អាត្មា​នៅ​អំឡុង​ពេល​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​។ នៅ​ពេល​យើង​បិទ​បញ្ចប់ប្រតិ​បត្តិ​ការ​នេះ អ្នក​អាច​ចូល​គ្រប់​គ្រង​រដ្ឋា​ភិបាល​ (អ៊ីរ៉ង់), រដ្ឋាភិបាល​ជា​របស់​អ្នក​។ ខ្សែ​អាត់​វីឌីអូ​នោះ​ត្រូវ​គេ​គិត​ថា​ជា​សារ​នយោ​បាយ​ដើម្បី​បង្ហាញ​ពី​ភាព​សម​ហេតុ​ផល​ដែល​លោក​ត្រូវ​តែ​វាយ​ប្រហារ​អ៊ីរ៉ង់​ក្រោម​កិច្ច​សហ​ការ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​អ៊ីស្រា​អែល​។

ការ​វាយ​ប្រហារ​នេះ​បាន​រីក​រាល​ដាល​ហួស​ពី​ព្រំ​ដែន​ប្រទេស​អ៊ីរ៉ង់​បាត់​ទៅ​ហើយ​បន្ទាប់​ពី​អ៊ី​រ៉ង់​វាយ​សង​សឹក​ទៅ​លើ​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ប្រទេស​ជា​ច្រើន​នៃ​តំបន់​មជ្ឈិម​បូព៌ា​ និង​ក៏​វាយ​ប្រហារ​ទី​ក្រុង​នានា​របស់​អ៊ីស្រា​អែល​ផង​ដែរ​។ កង​ទ័ព​ឆ័ត្រ​យោង​បដិ​វត្ត​របស់​អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​បាន​ឆ្លើយ​តប​លើក​ទី​មួយ​ដោយ​បញ្ជូន​ដ្រូន និង​មីស៊ីល​ទៅ​វាយ​ប្រ​ហារ​អ៊ីស្រា​អែល​។ នៅ​ប្រទេស​បារ៉េន​ អាជ្ញា​ធរ​និយាយ​ថា​អ៊ីរ៉ង់​បាញ់​មីស៊ីល​មួយ​គ្រាប់​ចូល​បញ្ជា​ការ​ដ្ឋាន​កង​នាវា​ចរណ៍​ទី​៥​របស់​អា​មេ​រិក​។ នៅ​ប្រទេស​គុយ​វែត សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ និង​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ស្រែក​កង​រំពង​ពេញ​ផ្ទៃ​អាកាស​។ នៅ​ប្រទេស​កាតា​ ក៏​មាន​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ​។ នៅ​ប្រទេស​អារ៉ាប់​រួម​ ជន​ស៊ីវិល​ម្នាក់​ស្លាប់​ដោយ​សារ​អំបែង​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់​។ ប្រទេស​ទាំង​នេះ​សុទ្ធ​តែ​មាន​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​។

​ក្រុម​ហ៊ូទី​ដែល​ជា​ចលនា​ប្រដាប់​អាវុធ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​យេ​ម៉ែន (Yemen) និង​ដែល​ទទួល​ការ​ទំនុក​បម្រុង​ពី​អ៊ីរ៉ង់​ដើម្បី​ប្រឆាំង​អ៊ីស្រា​អែល​ ក៏​ចង់​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​នេះ​ផង​ដែរ​។ គេ​នៅ​ចាំ​បាន​ថា​ក្រុម​នេះ​ធ្លាប់​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​បទ​ឈប់​បាញ់​ជា​មួយ​អាមេរិក​ និង​សន្យា​ឈប់​រំខាន​ច្រក​សមុទ្រ​ក្រហម​ត​ទៅ​ទៀត​។ ប៉ុន្តែ​ថ្ងៃ​នេះ ពួក​គេ​ប្រកាស​ថា​នឹង​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​រំខាន​នាវា​ដឹក​ទំនិញ​នៅ​ច្រក​សមុទ្រ​នោះ​ឡើង​វិញ​។ ម៉្យាង​ទៀត​ ពួក​គេ​ក៏​ត្រៀម​ចាត់​ការ​អ៊ីស្រា​អែល​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ហ៊ូ​ទី​២​រូប​៕ ប្រភព៖ អេកូណូមិច ថាមស៍ (Economic Times) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ