ក្រសួងការពារជាតិគុយវ៉ែត និយាយថា មូលដ្ឋានទ័ពអាកាស Ali al-Salem ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងមួយចំនួន ដែលមីស៊ីលទាំងអស់នេះ ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែត នេះបើតាម Al Jazeera ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ឯក Saud Abdulaziz al-Otaibi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “មូលដ្ឋានទ័ពអាកាស Ali Al-Salem ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងមួយចំនួន។ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ២០២៦នេះ កងកម្លាំងការពារដែនអាកាសគុយវ៉ែត បានស្ទាក់ចាប់ដោយជោគជ័យ ដែលបណ្តាលឱ្យបំណែក និងកម្ទេចកម្ទីពីប្រតិបត្តិការស្ទាក់ចាប់ បានធ្លាក់នៅជិតមូលដ្ឋានទ័ពអាកាស” ៕
ចែករំលែកព័តមាននេះ