ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​វាយប្រហារ​អ៊ី​រ៉​ង់?

10 ម៉ោង មុន

ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល ​ទៅ​លើ​អ៊ី​រ៉​ង់ ​មាន​ឫសគល់​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉​ង់ និង​ឥទ្ធិពល​ក្នុង​តំបន់​ នេះបើតាមការចេញផ្សាយរបស់ Al Jazeera ។…

ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល ​ទៅ​លើ​អ៊ី​រ៉​ង់ ​មាន​ឫសគល់​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉​ង់ និង​ឥទ្ធិពល​ក្នុង​តំបន់​ នេះបើតាមការចេញផ្សាយរបស់ Al Jazeera ។

សម្ព័ន្ធមិត្ត​ទាំង​ពីរ(​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល) ​បាន​ជជែក​វែកញែក​ជា​យូរ​មក​ហើយ​ថា សកម្មភាព​បង្កើន​ប្រសិទ្ធភាព និង​សមត្ថភាព​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់​ បង្ក​ការ​គំរាមកំហែង​ដល់​អត្ថិភាព ហើយ​បាន​គំរាមកំហែង​ម្តង​ហើយ​ម្តងទៀត ​ថា​នឹង​ប្រើ​កម្លាំង​ដើម្បី​បញ្ឈប់​វា ​។

កាលពី​ខែមិថុនា កងកម្លាំង​អ៊ី​ស្រា​អែ​ល និង​សហរដ្ឋអាមេរិក ​បាន​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ និង​យោធា​របស់​អ៊ី​រ៉​ង់ រួម​ទាំង​ការ​ធ្វើឃាត​មេបញ្ជាការ​ជាន់ខ្ពស់ និង​ការ​វាយប្រហារ​លើ​ទីតាំង​នានា ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ​។

មន្ត្រី​អ៊ី​រ៉​ង់ រួម​ទាំង​ប្រធានាធិបតី Masoud Pezeshkian បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ ថា​ពួក​គេ​នឹង​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ឡើយ ​។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក និង​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ មិន​បាន​រក​ឃើញ​ភស្តុ​តាង ​ដែល​បង្ហាញ​ថា​អ៊ី​រ៉​ង់​កំពុង​ស្វែងរក​អាវុធ​បរមាណូ​យ៉ាង​សកម្ម​នោះ​ទេ ប៉ុន្តែ​អ៊ី​ស្រា​អែ​ល និង​ឥស្សរជន​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋបាល​លោក Trump បាន​បន្ត​ផ្សព្វផ្សាយ​ការ​អះអាង​នោះថា ទីក្រុង​តេ​អេ​រ៉​ង់​ កំពុងបង្កើនកម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់ ​បាន​ក្លាយជា​ចំណុច​សំខាន់​ នៃ​ភាព​តានតឹង​ការទូត ការ​ដាក់​ទណ្ឌកម្ម និង​ការ​ចរចា​កម្រិត​ខ្ពស់ ដោយ​ក្នុង​នោះ​អ្វី​ដែល​គួរ​ឲ្យ​យកចិត្តទុកដាក់​គឺ​សន្ធិសញ្ញា​នុយក្លេអ៊ែរ JCPOA (Joint Comprehensive Plan of Action) ឆ្នាំ​២០១៥ ​ជាមួយ​មហាអំណាច​ពិភពលោក​ចំនួន​៦ មាន​ដូច​ជា អា​មេ​រិ​ក អង់គ្លេស បារាំង ចិន រុ​ស្ស៊ី និង​អា​ល្លឺ​ម៉​ង់​។ អ៊ី​រ៉​ង់​បាន​យល់ព្រម​កំណត់​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន និង​អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​អន្តរជាតិ​ដ៏​រឹង​មាំ​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម ​។

យ៉ាងណាមិញ កិច្ចព្រមព្រៀង​បាន​ដួលរ​លំនៅ​ពេល​ដែល​អា​មេ​រិ​ក​ដកខ្លួន​នៅ​ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​បាន​អនុវត្ត​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ឡើង​វិញ​ លើ​ទីក្រុង​តេ​អេរ៉​ង់​ ។

មក​ទល់​នឹង​បច្ចុប្បន្ន​នេះ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់ ​កំពុង​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​មរ​ហូត​ដល់​កម្រិត​ភាព​សុទ្ធ ៦០% ខណៈ​កម្រិត​គ្រោះថ្នាក់ ​ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​គឺ ៩០%​។ យោង​តាម IAEA ពេល​នេះ​ អ៊ី​រ៉​ង់​មាន​សម្ភារៈ​គ្រប់គ្រាន់​ហើយ ហើយ​បើ​បន្ត​បែប​នេះ​ទៀតនោះ​អ៊ី​រ៉​ង់​នឹង​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​គ្រាប់ ​។

ថ្វី​ត្បិត​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​សហរដ្ឋអាមេរិក មហាអំណាច​អឺរ៉ុប និង IAEA ដើម្បី​ចាប់ផ្តើម​កិច្ច​សន្ទនា​ប្រកបដោយ​អត្ថន័យ​ឡើង​វិញ​ក៏​ដោយ ក៏​កិច្ច​ពិភាក្សា​បាន​ជាប់​គាំង​។ អ៊ី​រ៉​ង់​ទទូច​ថា កម្មវិធី​របស់​ខ្លួន​នៅ​តែ​មាន​លក្ខណៈ​សន្តិភាព ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ នៅ​តែ​មិន​ជឿជាក់ ជា​ពិសេស ​នៅ​ពេល​ដែល​ក្រុង​តេ​អេ​រ៉​ង់​បង្កើន​សមត្ថភាព​មី​ស៊ី​ល​របស់​ខ្លួន និង​ពង្រឹង​ទំនាក់ទំនង​ការពារ​ជាតិ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​រុ​ស្ស៊ី និង ចិន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ