បែលហ្ស៊ិក ៖ រដ្ឋមន្ត្រីការបរទេស Maxime Prevot បានមានប្រសាសន៍ថា «យើងសោកស្តាយយ៉ាងខ្លាំង ដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត មិនអាចនាំទៅរកដំណោះស្រាយ ចរចា មុននេះ» ។
ន័រវែស ៖ «ការវាយប្រហារនេះ ត្រូវបានពិពណ៌នាដោយអ៊ីស្រាអែលថា ជាការវាយប្រហារបង្ការ ប៉ុន្តែវាមិនស្របតាមច្បាប់អន្តរជាតិទេ» រដ្ឋមន្ត្រីការបរទេស Espen Barth បានមានប្រសាសន៍ថា «ការវាយប្រហារបង្ការ តម្រូវឱ្យមានការគំរាមកំហែងភ្លាមៗ» ។
ប៉ាគីស្ថាន ៖ រដ្ឋមន្ត្រីការបរទេស Ishaq Dar «បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលមិនសមហេតុផលប្រឆាំងនឹងអ៊ីរ៉ង់ និងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ និងរកដំណោះស្រាយបន្តតាមរយៈការទូតជាបន្ទាន់ ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី និងចរចាចំពោះវិបត្តិនេះ» ។
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី Prabowo និយាយថា ត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលការសន្ទនារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ ក្រសួងការបរទេសឥណ្ឌូនេស៊ី និយាយថា ប្រធានាធិបតី Prabowo Subianto ត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ។
រុស្ស៊ី ៖ ជំរុញឱ្យបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ជាបន្ទាន់ ដោយនិយាយថា ស្ថានភាពត្រូវតែ«វិលត្រឡប់ទៅរកមាគ៌ា នៃការដោះស្រាយនយោបាយ និងការទូត» ៕
ចែករំលែកព័តមាននេះ