ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​បា.ញ់​មីស៊ីល​រាប់​សិប​គ្រា.ប់​ចូល​អ៊ីស្រា​អែល​ និង​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​មជ្ឈិម​បូព៌ា

10 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ​បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​អាមេរិក​ផង និង​អ៊ីស្រា​អែល​ផង​កាល​ពី​ព្រឹក​មិញ​ ប្រទេស​អ៊ីរ៉ង់​​​​ចាប់​ផ្ដើម​វាយ​ប្រហារ​សង​សឹក​វិញ​​​យ៉ាង​ខ្លាំង​ក្លា​​។ អ៊ីរ៉ង់​វាយ​ប្រហារ​ទាំង​មូល​ដ្ឋាន​យោធា​អាមេរិក​ផង និង​អ៊ីស្រា​អែល​ផង​។ ​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​​កក្រើក​ព្រះ​ធរណី​នៅ​ក្នុង​ប្រទេស​ដែល​មាន​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​។ ឧទាហរណ៍​ប្រទេស​បារ៉េន, ​​អារ៉ាប់​រួម និង​​កាតា​ជា​ដើម​។…

ទី​ក្រុង​យេរូសាឡឹម៖ ​បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​អាមេរិក​ផង និង​អ៊ីស្រា​អែល​ផង​កាល​ពី​ព្រឹក​មិញ​ ប្រទេស​អ៊ីរ៉ង់​​​​ចាប់​ផ្ដើម​វាយ​ប្រហារ​សង​សឹក​វិញ​​​យ៉ាង​ខ្លាំង​ក្លា​​។ អ៊ីរ៉ង់​វាយ​ប្រហារ​ទាំង​មូល​ដ្ឋាន​យោធា​អាមេរិក​ផង និង​អ៊ីស្រា​អែល​ផង​។ ​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​​កក្រើក​ព្រះ​ធរណី​នៅ​ក្នុង​ប្រទេស​ដែល​មាន​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​។ ឧទាហរណ៍​ប្រទេស​បារ៉េន, ​​អារ៉ាប់​រួម និង​​កាតា​ជា​ដើម​។

សារ​ព័ត៌​មាន​អ៊ីរ៉ង់​​អះ​អាង​ថា​យោធា​​អ៊ីរ៉ង់​ពិត​ជា​​វាយ​ប្រហារ​​មូល​ដ្ឋាន​យោធា​​​អាមេរិក​នៅ​ប្រទេស​ប៉ារ៉េន​មែន​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ ក្រសួង​មហា​ផ្ទៃ​បារ៉េន​អំពាវ​នាវឱ្យ​ប្រជា​ជន​ស្វែង​រក​ទី​កន្លែង​ជ្រក​កោនជា​បន្ទាន់​​​​។​​ ​ប្រទេស​បារ៉េន​ជា​សម្ព័ន្ធ​មិត្ត​​​របស់​អាមេរិក​នៅ​តំបន់​​ឈូង​សមុទ្រ​ពែក្ស (Persian Gulf) ហើយ​​ក៏​​​​​ជា​​​បញ្ជាការ​ដ្ឋាន​កង​នាវា​ចរណ៍​ទី​៥​​របស់​អាមេរិក​ផង​ដែរ​។

​រដ្ឋាភិបាល​​កាតា​អះ​អាង​ថា​យោធា​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​២​គ្រាប់​ដែល​បាញ់​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​។ ​ក្រៅ​ពី​វាយ​ប្រហារ​អាមេរិក អ៊ីរ៉ង់​ក៏​ចាត់​វិធាន​ការ​សង​សឹក​ទៅ​លើ​អ៊ី​ស្រា​អែល​ផង​ដែរ​។ ​អ៊ីរ៉ង់​​បាញ់​មីស៊ីលជា​ច្រើន​គ្រាប់​​​ចូល​ដែន​អាកាស​​អ៊ីស្រា​អែល​។ ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រា​អែល​ទទួល​ស្គាល់​ថា​អ៊ីរ៉ង់​ពិត​ជា​វាយ​ប្រហារ​​​មែន​។ ​ហេតុ​នេះ អាជ្ញា​ធរ​អ៊ីស្រាអែល​បាន​បន្លឺ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ដើម្បី​​ដាស់​អា​រម្មណ៍​ប្រជា​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន​​​។ រដ្ឋា​ភិបាល​ក៏​បាន​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន​ផង​ដែរ​​។ សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​អ៊ីរ៉ង់​បាញ់​មីស៊ីល​​ជាង​​​៧៥​គ្រាប់​ចូល​​​អ៊ីស្រា​អែល​។ ជា​តាក់​ទិច​របស់​អ៊ីរ៉ង់ អ៊ីរ៉ង់​ច្រើន​ប្រើ​យុទ្ធ​សាស្ត្រ​បាញ់​មីស៊ីល​ច្រើន​គ្រាប់​​​ទៅ​លើ​គោល​ដៅ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ពេល​តែ​មួយ។​

​ហេតុ​ដូច្នេះ ខែល​ការ​ពារ​ដែន​អាកាស​របស់​អាមេរិក​ និង​អ៊ីស្រា​អែល​ត្រូវ​ជាប់​រវល់​ខ្លាំង​​​ដើម្បី​តាម​ប្រមាញ់​មីស៊ីល​ទាំង​នោះ​​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ប្រទេស​ណា​ក៏​ដោយ​មិន​អាច​ការ​ពារ​បាន​១០០%​នោះ​ទេ​។ នៅ​អ៊ីស្រា​អែល​ មីស៊ីល​របស់​អ៊ីរ៉ង់​បាញ់​ឆេះ​អាគារ​ជា​ច្រើន​កន្លែង​។ គេ​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​ហោះ​ហើរ​ទៅ​លើ​អាកាស​នៃ​ប្រទេស​អ៊ីស្រា​អែល​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ