ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​ពោធិ៍សាត់បំបែកសំណុំរឿង​លួច និង​ទទួលផល​ចោរកម្ម​ម៉ូតូ ឃាត់​ជនសង្ស័យ៧​នាក់ជា​បន្តបន្ទាប់

4 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ អនុវត្ត​តាម​បញ្ចា​ដ៏​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ពី លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង…

ខេត្តពោធិ៍សាត់ ៖ អនុវត្ត​តាម​បញ្ចា​ដ៏​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ពី លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត ពោធិ៍សាត់ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​លួច និង​ទិញ​-​លក់​ម៉ូតូ​មិន​ស្របច្បាប់ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦​។

លោក​វរសេនីយ៍ទោ ស៊ឹង សេរី​ចរិយា អធិការរងនៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ទៀប​ភ្លឺថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង៥ ​និង​២០​នាទី មាន​ករណី​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ (​ស្លាក​លេខ ពោធិ៍សាត់ 1F-1357) ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ភាព តុ​ប ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជា​បុគ្គលិក​កិច្ចសន្យា​សាលាខេត្ត​។

ម៉ូតូ​ត្រូវ​បាន​ចោរលួច ខណៈ​ទុក​នៅ​ក្រោម​ដើម​ស្វាយ ក្បែរ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ លោក​បាន​បន្ត​ថា ផ្អែក​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ចោរ​ដៃដល់ និង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ខ្សែរយៈ​បន្តបន្ទាប់​ចំនួន​៧​នាក់​ដូច​ខាងក្រោម ឃាត់ខ្លួន​ជន​ដៃដល់ឈ្មោះ អន រតនា (​ហៅ​ម៉ា​ប់​) អាយុ ១៧​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​។ រូបគេ​បាន​សារភាព​ថា ពិតជា​បាន​លួច​ម៉ូតូ​នោះ​មែន ហើយ​យក​ទៅ​ឱ្យឈ្មោះ ឈឹ​ម សា​ម៉េ​ត (​ហៅ​ចិន​)​។

ឃាត់​អ្នក​ចាត់ចែង​លក់ ឈ្មោះឈឹ​ម សា​ម៉េ​ត បាន​យក​ម៉ូតូ​ទៅ​ឱ្យឈ្មោះ លឹ​ម ម៉ៅ ដើម្បី​រក​ម៉ូយ​ទិញ​។ឃាត់ខ្លួន​បណ្តាញ​ទិញ​-​លក់​បន្ត (​នៅ​ស្រុក​បាកាន​) តាម​រយៈ​ការ​សហការ​រវាង​នគរបាល​ក្រុង​ពោធិ៍សាត់ និង​ប៉ុស្តិ៍​នគរបាល​ស្នាម​ព្រះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស ៤​នាក់​បន្ថែម​ទៀត រួម​មាន​៖ ឈ្មោះ រ៉ូ​ត រី (​ហៅ​គ្រី​) ជា​អ្នករក​ម៉ូយ​។ ឈ្មោះ ប្រាក់ សុ​វណ្ណៈ (​ហៅ​ម៉ា​ប់​) អ្នក​សម្របសម្រួល​ការ​លក់​។ ឈ្មោះ ម៉េ​ត យូ (​ហៅ​កែប​) អ្នកទិញ​បន្ត​ក្នុង​តម្លៃ ៧០០,០០០​រៀល​។ និង​ឈ្មោះ លី គី​ម​ឡាយ អ្នកទិញ​ចុង​ក្រោយ​ក្នុង​តម្លៃ ៧២០,០០០​រៀល​។

លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ ដែល​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ លី គី​ម​ឡាយ យក​ទៅ​កែ​ច្នៃ ប្តូរ​តែម​ឡើង​ស៊េរី​ឆ្នាំ​២០១៥ និង​បន្លំ​ដាក់​ស្លាក​លេខ​ថ្មី (​ពោធិ៍សាត់ 1C-8621) ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ