ប្រយ័ត្ន! តំបន់មាត់សមុទ្រ និងវាលទំនាប នៅតែអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី២ ខែមីនា
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០២ ខែមីនា…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០២ ខែមីនា…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ តំបន់មាត់សមុទ្ររួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។
ចំពោះតំបន់ខ្ពង់រាប រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ក៏អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ក្នុងកម្រិត ១០% នៃផ្ទៃដីផងដែរ។ ដោយឡែក សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ១៣ ផ្សេងទៀត ទោះបីជាមិនមានការព្យាករពីភាគរយភ្លៀងច្បាស់លាស់ ប៉ុន្តែស្ថានភាពមេឃអាចមានភ្លៀងធ្លាក់បន្តិចបន្តួច។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់បន្តតាមដាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតមានឡើងក្នុងអំឡុងពេលនេះ៕

ចែករំលែកព័តមាននេះ