ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាហ្វហ្គានីស្ថាន អំពាវនាវរកសន្តិវិធី ស្របពេលការផ្ទុះអាវុធតាមព្រំដែនជាមួយប៉ាគីស្ថានកាន់តែក្ដៅគគុក​

58 វិនាទី មុន

ទីក្រុងកាប៊ុល៖ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៊ីត បានប្រកាសអំពាវនាវឱ្យមានការដោះស្រាយជម្លោះតាមផ្លូវអហិង្សា ប៉ុន្តែបានព្រមានវាយបកវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប៉ាគីស្ថាននៅតែបន្តរំលោភដែនអាកាស និងបើកការវាយប្រហារមកលើខ្លួន។នេះបើយោងតាម​សារព័ត៌មាន Xinhua…

ទីក្រុងកាប៊ុល៖ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៊ីត បានប្រកាសអំពាវនាវឱ្យមានការដោះស្រាយជម្លោះតាមផ្លូវអហិង្សា ប៉ុន្តែបានព្រមានវាយបកវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប៉ាគីស្ថាននៅតែបន្តរំលោភដែនអាកាស និងបើកការវាយប្រហារមកលើខ្លួន។នេះបើយោងតាម​សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈនេះ។

តាមរបាយការណ៍ចុងក្រោយ ការវាយបកសងសឹករបស់អាហ្វហ្គានីស្ថានបានសម្លាប់ទាហានប៉ាគីស្ថានចំនួន ៥៥ នាក់ ខណៈភាគីអាហ្វហ្គានីស្ថានបានបាត់បង់ជីវិតយុទ្ធជន ១៣ នាក់ ស្របពេលដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ បានប្រកាសត្រៀមលក្ខណៈកម្ទេចរាល់ការឈ្លានពានទាំងឡាយដោយមិនរុញរាឡើយ។

ស្ថានភាពនៅតាមព្រំដែននៃប្រទេសជិតខាងទាំងពីរបានធ្លាក់ក្នុងសភាពដុនដាបខ្លាំង បន្ទាប់ពីយន្តហោះចម្បាំងប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសចូលជ្រៅដល់រដ្ឋធានីកាប៊ុល និងខេត្តមួយចំនួនទៀត ដែលបណ្ដាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់។ ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាននេះ ត្រូវបានធ្វើឡើងក្រោមហេតុផលកម្ចាត់ក្រុមភេរវករ ប៉ុន្តែវាបានក្លាយជាកត្តាជំរុញឱ្យមានការផ្ទុះអាវុធដាក់គ្នាយ៉ាងសាហាវ និងបង្កជាការបារម្ភពីសង្គ្រាមទ្រង់ទ្រាយធំដែលពិបាកនឹងគ្រប់គ្រងនៅតំបន់អាស៊ីខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ