សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកទឹកភ្លាមៗក្រោយភ្ញាក់ពីគេងគឺជាទម្លាប់ល្អ ប៉ុន្តែការជ្រើសរើសប្រភេទទឹកមិនត្រឹមត្រូវនៅពេលពោះទទេ អាចបង្កគ្រោះថ្នាក់ដល់ក្រពះ និងប្រព័ន្ធរាងកាយយ៉ាងខ្លាំង។ នេះគឺជាភេសជ្ជៈ ៥ មុខដែលអ្នកគួរជៀសវាងជាដាច់ខាត៖
ដំបូងគឺ តែ (ជាពិសេសតែខ្លាំង) ដែលសម្បូរជាតិកាហ្វេអ៊ីន និងតានីន វានឹងជំរុញការបញ្ចេញអាស៊ីតធ្វើឱ្យក្រហាយទ្រូង និងចង្អោរ។ បន្ទាប់មកគឺ ទឹកទឹកឃ្មុំ ទោះបីមានប្រយោជន៍ តែបើញ៉ាំភ្លាមៗពេលពោះទទេ វានឹងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់គំហុក នាំឱ្យអស់កម្លាំង និងវិលមុខនៅពេលក្រោយ។ សម្រាប់ ទឹកផ្លែឈើច្របាច់ វិញ អាស៊ីតសរីរាង្គក្នុងផ្លែឈើនឹងទៅកាត់ស្រទាប់ក្រពះ បង្កើនហានិភ័យនៃជំងឺច្រាលអាស៊ីតក្រពះ។
ភេសជ្ជៈដែលគ្រោះថ្នាក់បំផុតគឺ ភេសជ្ជៈមានជាតិហ្គាស និងជាតិផ្អែម ដែលធ្វើឱ្យរាងកាយរងសម្ពាធពីជាតិស្ករ និងកាបូនឌីអុកស៊ីត នាំឱ្យហើមពោះ និងប្រឈមនឹងជំងឺទឹកនោមផ្អែម។ ចុងក្រោយគឺ ទឹកត្រជាក់ដូចទឹកកក ដែលធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ បង្កការរំខានដល់ប្រព័ន្ធរំលាយអាហារ និងអាចបណ្តាលឱ្យឈឺក្រពះ ឬរាគ ជាពិសេសចំពោះមនុស្សចាស់។ ជម្រើសដ៏ល្អបំផុតសម្រាប់ពេលព្រឹកគឺ «ទឹកក្ដៅឧណ្ហៗ» ដែលជួយដាស់សរីរាង្គខាងក្នុងឱ្យដំណើរការបានយ៉ាងរលូន និងមានសុវត្ថិភាព៕
ចែករំលែកព័តមាននេះ