ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ប្រាប់​ឱ្យ​បុគ្គលិក​ស្ថាន​ទូត​ខ្លួន​ចាក​ចេញ​ពី​អ៊ីស្រា​អែល​ជា​បន្ទាន់​ព្រោះ​សង្គ្រាម​ជិត​ផ្ទុះ​ហើយ

6 នាទី មុន

ទី​ក្រុង​យេរូសា​ឡឹម៖ នៅ​ពេល​មាន​សញ្ញា​ថា​សង្គ្រាម​​នៅ​អ៊ីរ៉ង់​ជិត​ផ្ទុះ​ឡើង​ឆាប់​ៗ​នេះ​​​ អាមេរិក​យល់​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គ​លិក​ស្ថាន​ទូត​របស់​ខ្លួន​ រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ចាក​ចេញ​ពី​ប្រទេស​អ៊ីស្រាអែល​ជា​បន្ទាន់​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ អាមេរិក​ទុក​តែ​បុគ្គ​លិក​ដែល​ត្រូវ​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​ចាំ​បាច់​បំផុត​ប៉ុណ្ណោះ​​។ ខាង​លើ​នេះ​ជា​ការ​ប្រកាស​​​របស់​ស្ថាន​ទូត​អា​មេ​រិក​ប្រចាំ​ទី​ក្រុង​យេ​រូសាឡឹម​ចំ​ពេល​ដែល​គេ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ថា​យោធា​អាមេ​​រិក​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ឆាប់​ៗ​នេះ​។ ស្ថាន​ទូត​គ្រាន់​តែ​បញ្ជាក់​ដោយ​ខ្លី​ថា​គេ​បារម្ភ​អំពី​បញ្ហា​សុវត្ថិ​ភាព​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ថា​នឹង​មាន​អ្វី​កើត​ឡើង​​នោះ​ទេ​។ ​បន្ទាប់​ពី​ថ្នាក់​លើ​ចេញ​សេចក្ដី​អនុ​ញ្ញាត​ឱ្យ​ចាក​ចេញ​ ​​បុគ្គលិក​​ស្ថាន​ទូត​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​ត្រូវ​បន្តនៅ​សិន​…

ទី​ក្រុង​យេរូសា​ឡឹម៖ នៅ​ពេល​មាន​សញ្ញា​ថា​សង្គ្រាម​​នៅ​អ៊ីរ៉ង់​ជិត​ផ្ទុះ​ឡើង​ឆាប់​ៗ​នេះ​​​ អាមេរិក​យល់​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គ​លិក​ស្ថាន​ទូត​របស់​ខ្លួន​ រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ចាក​ចេញ​ពី​ប្រទេស​អ៊ីស្រាអែល​ជា​បន្ទាន់​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ អាមេរិក​ទុក​តែ​បុគ្គ​លិក​ដែល​ត្រូវ​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​ចាំ​បាច់​បំផុត​ប៉ុណ្ណោះ​​។ ខាង​លើ​នេះ​ជា​ការ​ប្រកាស​​​របស់​ស្ថាន​ទូត​អា​មេ​រិក​ប្រចាំ​ទី​ក្រុង​យេ​រូសាឡឹម​ចំ​ពេល​ដែល​គេ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ថា​យោធា​អាមេ​​រិក​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ឆាប់​ៗ​នេះ​។

ស្ថាន​ទូត​គ្រាន់​តែ​បញ្ជាក់​ដោយ​ខ្លី​ថា​គេ​បារម្ភ​អំពី​បញ្ហា​សុវត្ថិ​ភាព​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ថា​នឹង​មាន​អ្វី​កើត​ឡើង​​នោះ​ទេ​។ ​បន្ទាប់​ពី​ថ្នាក់​លើ​ចេញ​សេចក្ដី​អនុ​ញ្ញាត​ឱ្យ​ចាក​ចេញ​ ​​បុគ្គលិក​​ស្ថាន​ទូត​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​ត្រូវ​បន្តនៅ​សិន​ ឬ​ក៏​ត្រូវ​ចាក​ចេញ​​ជា​បន្ទាន់​​។ កាល​ពី​មុន​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប្រទេស​លីបង់​ក៏​ចេញ​សេច​ក្ដី​ប្រកាស​ស្រដៀង​គ្នា​នេះ​ផង​ដែរ​។ សារ​ព័ត៌​មាន​ញូយ៉ក​ថាមស៍​ផ្សាយ​ថា​ឯក​អគ្គ​រដ្ឋ​ទូត​អា​មេរិក​ប្រចាំ​ប្រទេស​អ៊ីស្រា​អែល​​ លោក​ម៉ាយ ហាក់​ខាប៊ី (Mike Huckabee) ​បាន​ផ្ញើ​អ៊ីមែល​ទៅ​​បុគ្គ​លិក​​ស្ថាន​ទូត​​ថា​អ្នក​ដែល​ចង់​ចាក​ចេញ​ពី​អ៊ី​ស្រាអែល​អាច​ចាក​ចេញ​បាន​ពី​ថ្ងៃ​នេះ​ត​ទៅ​​​។

លោក​ហាក់​ខាប៊ី​សរ​សេរ​រៀប​រាប់​នៅ​​ក្នុង​អ៊ីមែល​ថា​មិន​ចាំ​បាច់​ភ័យ​ស្លន់​ស្លោ​​ពេក​ទេ​។ ប៉ុន្តែ​​​លោក​សូម​ផ្ដាំ​ទៅ​​អ្នក​ដែល​ចង់​ចាក​ចេញ​ បើ​មុន​ឬក្រោយ​​​គង់​តែ​ចាក​ចេញ​ដដែលទេ​​ គួរ​ណាស់​​​ចាក​ចេញ​ចាប់​ពី​ពេល​នេះ​ទៅ​​ប្រសើរ​ជាង​នៅ​បង្អែ​បង្អង់​។ ​ស្ថាន​ទូត​អាមេរិក​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ការ​ចុះ​ផ្សាយ​របស់​ញូយ៉ក​ថាមស៍​ទេ​។ សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​អា​មេ​រិក​បន្ត​កសាង​កម្លាំង​យោធា​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​មជ្ឈិម​បូព៌ា​ ខណៈ​ដែល​ប្រទេស​នេះ​បន្ត​​ចរ​ចា​នុយ​ក្លេ​អ៊ែរ​ជា​មួយ​អ៊ីរ៉ង់​។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​ លោក​ម៉ាយ​ ហាក់​ខាប៊ី (Mike Huckabee)

ការ​ចរ​ចា​គ្នា​ដោយ​ប្រយោល​លើក​ទី​បី​ដែល​ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​គ្មាន​ទទួល​បាន​លទ្ធ​ផល​អ្វី​ទាំង​អស់​​។ អ៊ីរ៉ង​ធ្លាប់​ព្រលយ​ពាក្យ​ថា​បើ​សិន​អាមេរិក​ហ៊ាន​វាយ​ប្រហារ​មក​លើ​ខ្លួន​មែន​នោះ​​ ខ្លួន​នឹង​ចាត់​ការ​មូល​ដ្ឋាន​យោធា​របស់​អា​មេ​រិក​នៅ​មជ្ឈិម​បូព៌ា​។ បើ​​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​មែន អ៊ីស្រា​អែល​ក៏​អាច​នឹង​ចូល​រួម​ជា​មួយ​អាមេរិក​ដែរ។ ទោះ​បី​ប្រទេស​អូម៉ង់​ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ចរ​ចា​​​​អះ​អាង​ថា​​មាន​សញ្ញា​ល្អ ប៉ុន្តែ​អ៊ីរ៉ង់​ប្រកែក​ដាច់​ខាត​មិន​ព្រម​ឈប់​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូមទេ​។

អាមេរិក​ថា​បើ​ចម្រាញ់​ក៏​ចម្រាញ់​ចុះ​។ ប៉ុន្តែ​ត្រូវ​ចម្រាញ់​នៅ​ប្រទេស​ដទៃ រួច​ហើយ​សឹម​ដឹក​ចូល​ប្រទេស​អ៊ីរ៉ង់​។ ត្រង់​ចំណុច​នេះ​ក៏​អ៊ីរ៉ង់​មិន​ព្រម​ដែរ​។ អ៊ីរ៉ង់​ចង់​ចម្រាញ់​អ៊ុយ​រ៉ាញ៉ូមជា​បន្ត​ទៀត​ ហើយ​ចម្រាញ់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​តែ​ម្ដង​​។ ​ឥឡូវ​នេះ គេ​ឃើញ​ថា​សារ​ព័ត៌​មាន​របស់​អ៊ីរ៉ង់​ចាប់​ផ្ដើម​បង្ហាញ​ការរសាប់​រសល់​​អន្ទះ​អន្ទែង​នៅ​ក្នុង​ចិត្ត​ (anxiety) ព្រោះ​ខ្លាច​សង្គ្រាម​កើត​ឡើង​ឆាប់​ៗ​នេះ​។ ទោះ​បី​មន្ត្រី​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ខិត​ខំ​និយាយ​​បញ្ចុះ​បញ្ចូល​មិន​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ភិត​ភ័យ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​សារ​ព័ត៌​មាន​​ឯក​ជន​​អ៊ីរ៉ង់​នៅ​តែ​ចុះ​ផ្សាយ​បែប​ព្រមាន​ទុក​ជា​មុន​ថា​អាមេរិក ឬ​អ៊ីស្រា​អែល​អាច​នឹង​វាយ​ប្រហារ​ឆាប់​ៗ​នេះ​៕ ប្រភព៖ ញូស្វីក (Newsweek), រ៉យទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ