រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩៖៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង១៤៖៣០នាទី នៅត្រង់ចំណុចផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ធឿន វុទ្ធី ហៅម៉ៅ អាយុ៣៣ឆ្នាំ និងឈ្មោះ ឃឹម ចាន់ឌី ហៅឌី អាយុ២៦ឆ្នាំ ។
សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក Yamaha Mslaz ពណ៌ខ្មៅពាក់ស្លាកលេខ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៍ស (បានប្រគល់ជូនជនរងគ្រោះ) ដែកសំប៉ែតមុខស្រួច ចំនួន១ដើម និងសោរទីបលេខ៨ ចំនួន១ដើម និងស្លាកលេខចំនួន១សន្លឹក (កណ្ដាល 1W-2638)។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ