ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក ឬបិទ? តិកនិកគ្រប់គ្រងទ្វារបន្ទប់ទឹកឱ្យបានត្រឹមត្រូវ ដើម្បីការពារមេរោគ​

5 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រេចចិត្តថាគួរទុកទ្វារបន្ទប់ទឹកឱ្យចំហ ឬបិទឱ្យជិតក្រោយពេលប្រើប្រាស់រួច មិនមែនជារឿងធម្មតានោះទេ ព្រោះវាជះឥទ្ធិពលផ្ទាល់ដល់សុខភាព និងអនាម័យក្នុងផ្ទះរបស់អ្នក។ មនុស្សភាគច្រើនយល់ថាការបើកទ្វារចោលគឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយសំណើម និងផ្សិត ប៉ុន្តែការពិតការធ្វើបែបនេះកំពុងបើកផ្លូវឱ្យមេរោគ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រេចចិត្តថាគួរទុកទ្វារបន្ទប់ទឹកឱ្យចំហ ឬបិទឱ្យជិតក្រោយពេលប្រើប្រាស់រួច មិនមែនជារឿងធម្មតានោះទេ ព្រោះវាជះឥទ្ធិពលផ្ទាល់ដល់សុខភាព និងអនាម័យក្នុងផ្ទះរបស់អ្នក។

មនុស្សភាគច្រើនយល់ថាការបើកទ្វារចោលគឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយសំណើម និងផ្សិត ប៉ុន្តែការពិតការធ្វើបែបនេះកំពុងបើកផ្លូវឱ្យមេរោគ និងបាក់តេរីដែលមើលមិនឃើញ រួមទាំងក្លិនមិនល្អ រីករាលដាលចេញពីបន្ទប់ទឹកទៅកាន់កន្លែងផ្សេងៗក្នុងផ្ទះ ដូចជាបន្ទប់គេង ឬកន្លែងទទួលទានអាហារជាដើម។

ដើម្បីគ្រប់គ្រងបញ្ហានេះឱ្យបានត្រឹមត្រូវ អ្នកជំនាញណែនាំឱ្យអ្នក បិទទ្វារបន្ទប់ទឹកឱ្យជិតជានិច្ច បន្ទាប់ពីប្រើប្រាស់រួច ដើម្បីបង្ខាំងមេរោគ និងក្លិនមិនឱ្យចេញមកខាងក្រៅ។ ចំពោះបញ្ហាសំណើមដែលបង្កឱ្យមានផ្សិត អ្នកគួរប្រើប្រាស់កង្ហារបឺតខ្យល់ ឬបើកបង្អួចខ្យល់តូចៗដែលមានស្រាប់នៅក្នុងបន្ទប់ទឹកវិញ ទើបជាវិធីសាស្ត្របញ្ចេញខ្យល់ប្រកបដោយសុវត្ថិភាព។ ការសម្អាតបន្ទប់ទឹកឱ្យបានទៀងទាត់ ក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីទប់ស្កាត់ការរីកដុះដាលនៃមេរោគពីប្រភពដើម។

ទោះជាយ៉ាងណា ប្រសិនបើបន្ទប់ទឹករបស់អ្នកស្ថិតនៅដាច់ដោយឡែកខាងក្រៅផ្ទះ ឬស្ថិតក្នុងតំបន់ដែលមានចរន្តខ្យល់ចេញចូលល្អខ្លាំង អ្នកអាចបើកទ្វារឱ្យចំហបាន។ ប៉ុន្តែសម្រាប់អ្នកដែលរស់នៅក្នុងផ្ទះល្វែង ខុនដូ ឬសំណង់អគារបិទជិត ការបិទទ្វារបន្ទប់ទឹកគឺជាតិកនិកដ៏សាមញ្ញតែមានប្រសិទ្ធភាពបំផុត ក្នុងការការពារសុខភាពសមាជិកគ្រួសារឱ្យជៀសផុតពីការចម្លងមេរោគតាមរយៈខ្យល់អាកាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ