ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើគេជីកដីលក់ជ្រៅម្លឹងៗ ហេតុអីអ្នកកាន់អំណាចមើលអត់ឃើញ?

3 ម៉ោង មុន
  • សៀមរាប

‎​ខេត្តសៀមរាប​ ៖ ឃ្លាំង​ទឹក​មាន​ទំហំ ១០៩៦​ហិ​កតា របស់​ក្រុមហ៊ុន​សម្បត្តិ ដា​នី​ញ៉ែ​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​កាន់​អាជ្ញាប័ណ្ណ​ចេញ​ដោយ​អាជ្ញាធរ​ខេត្តសៀមរាប​មួយ​សន្លឹក​បិទ​នៅ​ពី មុខ​ការដ្ឋាន​របស់​ខ្លួន…

‎​ខេត្តសៀមរាប​ ៖ ឃ្លាំង​ទឹក​មាន​ទំហំ ១០៩៦​ហិ​កតា របស់​ក្រុមហ៊ុន​សម្បត្តិ ដា​នី​ញ៉ែ​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​កាន់​អាជ្ញាប័ណ្ណ​ចេញ​ដោយ​អាជ្ញាធរ​ខេត្តសៀមរាប​មួយ​សន្លឹក​បិទ​នៅ​ពី មុខ​ការដ្ឋាន​របស់​ខ្លួន ហាម​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ចូល​ទៅ​ផ្តិត​យក​រូបភាព​.​ព្រោះ​ក្រុមហ៊ុន​នោះ​គេ​មាន​អាជ្ញា ប័ណ្ណ​និង​មាន​សិទ្ធិ​ការ​ហាមឃាត់​ចំពោះ​អ្នក​គ្មាន​ភារកិច្ច​។​

ប្រជាពលរដ្ឋរស់នៅ​ក្នុង​ក្រុង​សៀមរាប ជា​ពិសេស អ្នក​ភូមិ ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​របស់​អ្នកស្រី​ដា នី​ញ៉ែ​ល ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជីក​ស្តារ​យក​អាចម៍ដី​លក់ នៅ​ចំណុច​ឃ្លាំង​ទឹក ស្ថិត​នៅ​ភូមិ ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀម​រាប ខេត្តសៀមរាប ពួក​គាត់​ថា ច្បាប់​អាជីវកម្ម​ដែល​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ នោះ​.​មាន​ជម្រៅ​ក្នុង​កម្រិត​ណា​ឱ្យ​ពិតប្រាកដ ព្រោះ​ការ​ជីក​ស្តារ អាង​ឃ្លាំង​ទឹក​របស់​ក្រុមហ៊ុន​សម្បត្តិ ដា​នី​ញ៉ែ​ល មាន​ជម្រៅ​ទៅ​ជិត​២០​ម៉ែត្រ នៃ​បាត​រណ្តៅ គឺហួសក្បាលប្រេតទៅហើយ ។ ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ពួក​គាត់​ដែល​មានផ្ទះ និង ស្រែ នៅ​ជុំវិញ ។ អាង​ឃ្លាំង​ទឹក ដែល​ក្រុមហ៊ុន​ជីក​នោះ​មាន​ជម្រៅ​ជ្រៅ បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ ផ្ទះសម្បែង សត្វពាហណៈ ក្មេង​ៗ ជា​ពិសេស​ពួក​គាត់​មាន​ទូក​ក្តា​រ​សម្រាប់​បើក​អុំ​ធ្វើ​នេសាទ​នៅ​រដូវប្រាំង និ​ង​រដូវវស្សា ពួក​គាត់​តែងតែ​ចុះ​ដើរ​បេះ​ត្រកួន និង​រក​ក្តាម​ខ្យង​យក​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​។

ចំពោះ​ការ​ព្រួយបារម្ភ​ណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ក្រោម ​ជុំវិញ​រណ្តៅ​ដី​ក្រុមហ៊ុន​របស់​សម្បត្តិ ដា​នី​ញ៉ែ​ល នោះ​​បានឃើញ​អាជ្ញាធរ​ជំនាញ​រក្សា​ភាព​ស្ងៀមស្ងាត់ល្អណាស់​ ។

ជុំវិញ ករណី​ខាងលើ​នេះ​ដែរ កោះ​សន្តិភាព​បាន សួរ​ទៅ​ជំនាញ ខាង​ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​ មាន​ចម្លើយ ឱ្យសួរ​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល ។ ហើយ​សួ​ទៅ​មន្ទីរ​រ៉ែ និង ថាមពល ឆ្លើយថា ចាំ​សួរ​ទៅ​ខាងសាលា​ខេត្ត ។ ចំពោះ ក្រុមហ៊ុន​នៅ​បន្ត​ជីក​បាន​ដោយ​រលូន មិន​មាន ការ​រំខាន​ដល់​អាជ្ញាធរ​ជំនាញ​នោះ​ឡើយ​ ហាក់ដូចត្រូវថ្នាំសណ្តំអស់ទៅហើយ…ហេ! ហេ! ។

នៅ​ក្នុង​សេចក្តីណែនាំ​របស់​របស់​ក្រសួង​រ៉ែ និង​ថាមពល ការ អនុវត្ត​មុខងារ​ផ្តល់​សេវា​រដ្ឋបាល​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ការ​ផ្តល់ និង​ការ​ចុះបញ្ជី​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ សម្រាប់​សេវាកម្ម​ជីក​អាចម៍ដី រណ្តៅ​ដី ចល័ត​ដែល​មាន​ក្រឡា​ផ្ទៃ​មិន​លើស​ពី​០.៥​ហិ​កតា និង​ជម្រៅ​មិន​លើស​ពី​៣​ម៉ែត្រ ឬ​ប្រតិបត្តិការ បក​យក​អាចម៍ដី​ដែល​មាន​ក្រឡា​ផ្ទៃ​មិន​លើស​ពី​១​ហិ​កតា និង​ជម្រៅ​មិន​លើស​ពី​១​ម៉ែត្រការ៉េ​​ទេ ។ ប៉ុន្តែការជីករណ្តៅដីខាងលើនេះ វាជ្រៅមហាជ្រៅ ។ អីចឹង បានជាហាមអ្នកកាសែតមិនឱ្យទៅជិត និងមានអ្នកហាមកាចៗថែមទៀតផង…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ