ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញជនបរទេស១,០៩០នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសអនឡាញ និងឆ្លងដែនខុសច្បាប់

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​បន្ត​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង ដោយ​បាន​បណ្ដេញ​ជនបរទេស​សរុប​ចំនួន​១,០៩០​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។ ជាក់ស្តែង​បើ​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​បន្ត​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង ដោយ​បាន​បណ្ដេញ​ជនបរទេស​សរុប​ចំនួន​១,០៩០​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

ជាក់ស្តែង​បើ​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​បណ្ដេញចេញ​ជនបរទេស​១,០៩០​នាក់ ចេញពី​ប្រទេស​កម្ពុជា ។

នៅ​ថ្ងៃ​ទី​២១, ២២, ២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន ១,០៩០​នាក់ (​ស្រី ១៣៥​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams), ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ