ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង ដើម្បី​រួមចំណែក​ក្នុងការ​ផ្គត់ផ្គង់​ទឹក​ស្អាតក្នុង​ខេត្តស្វាយរៀង និងវិស័យអប់រំក្នុងខេត្តស្ទឹងត្រែង

48 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ឯកឧត្តម អ៊ូ​អ៊ិ​ណុ អាត់​ស៊ូ​ស៊ី…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ឯកឧត្តម អ៊ូ​អ៊ិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួន ៣ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណង ។

ឯកឧត្តម អ៊ូ​អ៊ិ​ណុ អាត់​ស៊ូ​ស៊ី បន្តថា រដ្ឋាភិបាល​ជប៉ុន​បាន និង​កំពុង​ផ្តល់​ជំនួយ​ឥត​សំណង គូ សាណូ​ណ៌ នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ១៩៩១ ដើម្បី​ជួយ​ដោយ​ផ្ទាល់​ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក រដ្ឋាភិបាល​នានា ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ពួក​គាត់​ ។ គូ​សាណូ​ណ៌ មាន​ន័យ​ថា “​ឬ​ស​ស្មៅ​” ក្នុង​ភាសា ជប៉ុន ហើយ​ក្នុង​រយៈពេល​ជាង​ ៣០​ឆ្នាំ​កន្លង​មកនេះ ស្ថានទូត​ជប៉ុន​បាន​អនុវត្ត​ជាង ៧០០​គម្រោង នៅ​ទូទាំង​ប្រទេស​កម្ពុជា តាម​រយៈ​គ្រោង​ការណ៍​ជំនួយ​ឥត​សំណង គូ​សាណូ​ព៌ា​ ។ ដោយគម្រោង​ទាំងនេះ បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​លើកកម្ពស់​គុណភាព ជីវភាព​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន​ ។

ឯកឧត្តម អ៊ូ​អ៊ិ​ណុ អាត់​ស៊ូ​ស៊ី បាន​បន្ត​ថា ​៖ «​សម្រាប់​គម្រោង​ទី ​១ ដែល​នឹង​អនុវត្ត​ដោយ​រដ្ឋាករទឹក​ខេត្តស្វាយរៀង រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ថវិកា ចំនួន ១៣៤,៩៦៩ ដុល្លារ​អា​មេ​រិ​ក (​មួយ​រយ​សាមសិប​បួន​ពាន់​ប្រាំបួន​រយ​កៅសិប​ប្រាំមួយ​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​តម្លើង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ខេត្តស្វាយរៀង​។ ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ គម្រោង នេះ​នឹង​រួមចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​ដល់​ប្រជាជន​ជាង ក្នុងភូមិ​ចំនួន​៩​។ គម្រោង​នេះ​នឹង​កែ​លម្អ​អនាម័យ ក៏​ដូច​ជា​លើកកម្ពស់​គុណភាព​ជីវិត​ប្រជាជន​ក្នុង​តំបន់​គោលដៅ ១២,០០០​នាក់​» ។

ឯកអគ្គរាជទូត​វិសាមញ្ញ បន្ថែម​ថា សម្រាប់​គម្រោង​ទី​២ ដែល​នឹង​អនុវត្ត​ដោយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង រដ្ឋាភិបាលជប៉ុន​ផ្ដល់​ថវិកា​ចំនួន ១៧២,៧៥១ ដុល្លារ​អា​មេ​រិ​ក (​មួយ​រយ​ជិត​សិប​ពីរ​ពាន់​ប្រាំពីរ​រយ​ហាសិប​មួយ ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​សាងសង់ និង​បំពាក់គ្រឿងសង្ហារឹម​អគារសិក្សា​មួយ​ខ្នង​មាន​ចំនួន ៦​បន្ទប់ និង​បង្គន់​អនាម័យ​ចំនួន ៥​បន្ទប់ ​។ បរិក្ខារ​សាលា​ថ្មី​ៗ​ទាំងនេះ នឹង​ផ្តល់​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​សរុប​ប្រមាណ ៥៨០​នាក់ និង​គ្រូបង្រៀន​ចំនួន ២០​នាក់ ​។

បន្ថែម​លើ​ការ​រៀបរាប់​នៃ​គម្រោង​ខាងលើ​នេះ ឯកឧត្តម អ៊ូ​អ៊ិ​ណុ អាត់​ស៊ូ​ស៊ី ក៏​បង្ហាញ​ពី​ការ​សង្កេត​ឃើញ នៃ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ​។ លោក​ថា «​ទោះជា​យ៉ាងណា ខ្ញុំ​ក៏​ទទួលស្គាល់​ថា​នៅ​តែ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដែល ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​ ។ ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ ជប៉ុន​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ តាម​រយៈ​គ្រោង ការណ៍​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្សេង​ៗ រួម​ទាំង “​គូ​សាណូ​ណ៌​” ផង​ដែរ​» ។

សូមជម្រាបជូនផងដែរថា គម្រោងដែលចុះអត្ថលេខានៅថ្ងៃនេះ ធ្វើឡើងដោយ លោក តានីណៃ អ៊ីឈិតូមុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ នៅស្ថានទូតជប៉ុន ៕

អត្ថបទសរសេរ ដោយ