ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​បំពេញបេសកកម្ម​នៅ​តំបន់​ប្រាសាទព្រះវិហារ ។ ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២២០៦​នេះ​ថា ៖ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​បំពេញបេសកកម្ម​នៅ​តំបន់​ប្រាសាទព្រះវិហារ ។

ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២២០៦​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១០:០០​នាទី ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទីតាំង​ផ្ទាល់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តំបន់​ប្រាសាទព្រះវិហារ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ចាប់តាំងពី​ពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​រួច​មក កម្ពុជា​តែងតែ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់​, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥, និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​ដែល​មាន​ស្រាប់ សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​កម្ពុជា​ក៏​រំពឹង​ផង​ដែរ​ថា ភាគី​ថៃ​នឹង​គោរព​កិច្ចព្រមព្រៀង​ទាំងអស់​ខាងលើ​ដោយ​សុ​ឆន្ទៈ និង​ភាព​ស្មោះត្រង់​ដូច​កម្ពុជា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ