ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋ​​មន្ត្រីអ៊ីតាលី អញ្ជើញ​​​ជួបពិភាក្សា​​​​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រីសុខ អាន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​លោក​បណ្ឌិត​​​ឧបនាយករដ្ឋមន្ត្រី​​សុខ អាន ​បានអនុញ្ញាត​​​ឱ្យ​លោក​​​អនុរដ្ឋ​​លេខាធិការ​​ទីស្តីការ​នាយករដ្ឋ​មន្ត្រី​ ​អ៊ីតាលី​ ចូលជួប​សម្តែង​ការ​គួរសម​​​ និងពិភាក្សា​​ការងារ​​កាលពីរសៀល​ថ្ងៃទី​​​​២៧ កក្កដា ​​​២០១១ នៅ​វិមាន​​មិត្តភាព ។ លោកបណ្ឌិត​​​​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ​អាន ​រដ្ឋ​មន្ត្រី​​​ទទួលបន្ទុក​​​

រាជធានីភ្នំពេញ​​ ៖ ​​លោក​បណ្ឌិត​​​ឧបនាយករដ្ឋមន្ត្រី​​សុខ អាន ​បានអនុញ្ញាត​​​ឱ្យ​លោក​​​អនុរដ្ឋ​​លេខាធិការ​​ទីស្តីការ​នាយករដ្ឋ​មន្ត្រី​​អ៊ីតាលី​ ចូលជួប​សម្តែង​ការ​គួរសម​​​ និងពិភាក្សា​​ការងារ​​កាលពីរសៀល​ថ្ងៃទី​​​​២៧ កក្កដា ​​​២០១១ នៅ​វិមាន​​មិត្តភាព ។

លោកបណ្ឌិត​​​​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ​អាន ​រដ្ឋ​មន្ត្រី​​​ទទួលបន្ទុក​​​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី​​បាន​​​​បង្ហាញ​​ពីកំណែ​ទម្រង់​រដ្ឋបាល​ កំណែ​ទម្រង់​រដ្ឋ និង​​ការ​ប្រយុទ្ធ​ត​ស៊ូ​លើ​ការ​​អភិវឌ្ឍ​វិស័យផ្សេងៗ​ដែល​​កំពុងកើត​មាន​​សព្វថ្ងៃ​នេះ ដល់​​​​លោក​សេន កាតូហ្គីយូវ៉ាណា​ឌី (Sen. Carto Giovanardi) អនុរដ្ឋ​លេខាធិការ​​​ទីស្តីការ​​​នាយក​រដ្ឋមន្ត្រី​​ និង​ជា​ប្រធានគណៈ​កម្មការ​ស្មុំ​កូន​​អន្តរ​ប្រទេសអ៊ីតាលី​។ លោក​សេន ​​កាតូហ្គីយូវ៉ាណាឌី ​បានសម្តែង​​​ការ​​រីករាយ​​ចំពោះ​​កិច្ច​សហប្រតិបត្តិ​ការ​​កន្ល​ងមក​ ​រវាង​​ប្រទេស​ទាំង​​២ ដែលទទួល​បាន​​ផ្លែផ្កា​ជា​បន្តបន្ទាប់​ និង​កោតសរសើរ​​ដល់​ការ​រីកចម្រើន​​​របស់ប្រទេស​កម្ពុជា ៕