ឆេះផ្ទះពលរដ្ឋម្នាក់នៅស្រុកសូទ្រនិគម ដោយសារឆ្លងចរន្តអគ្គិសនី
- សៀមរាប
ខេត្តសៀមរាប ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នោះកើតឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ១១និង៣០នាទី…
ខេត្តសៀមរាប ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នោះកើតឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ១១និង៣០នាទី…
ខេត្តសៀមរាប ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នោះកើតឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ១១និង៣០នាទី ព្រឹក ស្ថិតនៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បើតាមប្រសាសន៍របស់លោក វរសេនីយ៍ឯក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់តាម តេឡេក្រាម នៅវេលាម៉ោងប្រមាណ ៩ និង ៥៤ នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះ លឹម ញុឹប ភេទប្រុស អាយុ ៦២ឆ្នាំ ស្ថិតនៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ករណីអគ្គិភ័យ ឆេះនេះបណ្តាលឱ្យខូចខាតផ្ទះចំនួនមួយខ្នងអស់ ៤០% ដែលមានទំហំ ០៦ម៉ែត្រ គុណ ១២ម៉ែត្រ ថ្ម ក្រោមឈើ លើ ដំបូលប្រក់ក្បឿង រួមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយ ចំនួនផងដែរ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង ។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចាត់ចែងឱ្យកម្លាំងជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ និងបានគោរពសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នើសុំកិច្ចសហការពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងអធិការដ្ឋាននគរបាលស្រុកជីក្រែង សរុបរថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៤រថយន្ត ស្មើនឹង ២៤០០០លីត្រ ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឱ្យរលត់ទៅវិញនៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់ មិនឆេះរាលដាលទៅផ្ទះជិតខាង និងការ៉ាស់សាំងក្បែរៗ នោះឡើយ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និង កម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ផងដែរ ។
សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម ។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ។
បច្ចុប្បន្ន ករណីឆេះផ្ទះ ពលរដ្ឋនោះ បណ្តាលឱ្យឆេះ មានដូចជាះ ពូក ខ្នើយ សម្លៀកបំពាក់ ខូចខាត ដំបូលផ្ទះ និង ជញ្ជាំង និង សម្ភារៈផ្សេង ៗ មួយចំនួនទៀត ៕












ចែករំលែកព័តមាននេះ