សម្តេចបវរធិបតី លាតត្រដាងទង្វើឈ្លានពាន របស់ថៃដែលកំពុងកាន់កា.ប់ដីខ្មែរខុសច្បាប់ ក្រោយបទឈប់បា.ញ់
បែលហ្សិក ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ…
បែលហ្សិក ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ…
បែលហ្សិក ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ និងចង់បានការរួមរស់ជាមួយថៃដោយសន្តិភាព» ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP បានប្រកាសនាព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP)ថា ៖ «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ» ។ នៅក្នុងបទសម្ភាសន៍ដ៏កម្រជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបែលហ្សិក សម្តេចធិបតី បានបន្តថា ៖ «យើងមិនមែនកំពុងបង្កើនជម្លោះជាមួយថៃទេ! យើងចង់បន្ធូរបន្ថយជម្លោះ ហើយយើងចង់បានការរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព»។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯង អះអាងថា ជាខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះ បានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបាន កាលពីខែធ្នូ ឆ្នាំមុន ។

សម្តេចធិបតី បានបន្ថែមដោយឆ្លើយតបនឹងសំណួរថា តើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយសម្តេចធិបតី បានឆ្លើយតបយ៉ាងច្បាស់ថា ៖ «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជានិច្ច» ។
សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាន និងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំង ជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង ៕




ចែករំលែកព័តមាននេះ