ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ដ្រូ​ន​៖ អ៊ុយ​ក្រែ​ន​វាយប្រហារ​រោងចក្រ​ជីគីមី​រុ​ស្ស៊ី ស.ម្លា.ប់​មនុស្ស៧នាក់ និង​បង្ក​ការ​ខូច​ខាត​​ធ្ងន់​ធ្ងរ

6 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អាជ្ញាធរ​រុ​ស្ស៊ី​រាយការណ៍​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់ និង​១០​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន ប្រឆាំង​រោងចក្រ​ផលិត​ជីគីមី​DOROGOBOUJ តំបន់​ស្មូ​ឡែ​ន​ស្ក៍ ។ រោងចក្រ​គីមី​នោះ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អាជ្ញាធរ​រុ​ស្ស៊ី​រាយការណ៍​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់ និង​១០​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន ប្រឆាំង​រោងចក្រ​ផលិត​ជីគីមី​DOROGOBOUJ តំបន់​ស្មូ​ឡែ​ន​ស្ក៍ ។

រោងចក្រ​គីមី​នោះ ស្ថិត​នៅ​ច្រកចូល​ទីក្រុង​មានឈ្មោះ​ដូច​គ្នា​នេះ ចម្ងាយ​ប្រមាណ​ជា​២៩០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន ។ លោក​វ៉ា​ស៊ី​លី​អា​ណូ​ឃី​ន អភិបាល​តំបន់​ស្មុ​ឡែ​ន​ស្ក៍​ថ្លែង​ថា ជន​រង​គ្រោះ​និង​អ្នក​របួស​ទាំងអស់ ជា​និយោជិត​នៃ​រោងចក្រ​នោះ​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​រោងចក្រ​កំពុង​ត្រូវ​ភ្លើង​ឆេះ មុន​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ កុម្ភៈ ជាមួយ​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ហុយ​ទៅ​លើ​អាកាស​នា​ពេល​យប់ ។

រោងចក្រ​DOROGOBOUJ ផលិត​ជីគីមី​សារធាតុ​អា​ហ្សូ​ត ព្រមទាំង​ផលិតផល​ឧស្សាហកម្ម​នានា​ទៀត ។ រោងចក្រ​នេះ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​ACRON​។ នោះ​ជា​សហគ្រាស​ឧស្សា​ហកម្ម​ដ៏​ធំ​បំផុត​មួយ​នៃ​តំបន់​ស្មូ​ឡែ​ន​ស្ក៍​ដែល​ធានា​ដល់​ការ​ចែកចាយ និង​ការ​នាំ​ចេញ​ធំ​ជាងគេ​ប្រចាំ​តំបន់​នោះ ។ បណ្ដា​ផលិតផល​គីមី​របស់​រោងចក្រ​នោះ ពិសេស​នីត្រាត​អា​ម៉ូ​នី​ញ៉ូ​ម និង​សមាសភាព​អា​ហ្សូ​ត​ដទៃ​ៗ​ទៀត ត្រូវ​បាន​ប្រើប្រាស់​ជា​វត្ថុ​ធាតុ​ផលិត​គ្រឿងផ្ទុះ ។

ដូច្នេះ អ៊ុយ​ក្រែ​ន​ចាត់​ទុក​រោងចក្រ​នេះ​ថា បម្រើស​ង្ក្រា​ម​ដែល​ជា​គោលដៅ​វាយប្រហារ​សម​ស្រប ។ អ៊ុយ​ក្រែ​ន​បាន​ប្រើ​ដ្រូ​ន​បំពាក់​គ្រឿងផ្ទុះ​យ៉ាងតិច​៣០​គ្រឿង វាយប្រហារ​រោងចក្រ​នេះ ដោយ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ អភិបាល​តំបន់​លើក​ឡើង​ថា អាជ្ញាធរ​គ្រោង​ជម្លៀស​មនុស្ស​ចេញពី​ភូមិ​ជិតខាង ជា​វិធានការ​បង្ការ​គ្រោះថ្នាក់ ។

ចាប់តាំងពី​មានការ​វាយលុក​របស់​រុ​ស្ស៊ី​ពី​ឆ្នាំ​២០២២​មក អ៊ុយ​ក្រែ​ន​បាន​បញ្ជូន​ដ្រូ​ន​ច្រើន​ពាន់​គ្រឿង​វាយប្រហារ​រុ​ស្ស៊ី ដោយ​ដ្រូ​ន​មួយ​ចំនួន​បាន​ហោះ​ចូល​ដល់​យ៉ាង​ជ្រៅ​ក្នុង​ដែនដី​រុ​ស្ស៊ី​ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ ។ ការ​វាយ​ប​ប្រហារ​ទាំងនេះ​សំដៅ​ជា​ពិសេស ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​រុ​ស្ស៊ី ព្រមទាំង​ទីតាំង​ឧស្សាហកម្ម​ដទៃ​ៗ​ទៀត បណ្ដាល​ឲ្យ​មានការ​ខូចខាត​ច្រើន​ប​ពាន់​លាន​ដុល្លារ ។

ក្រុង​គៀវ​អះអាង​ថា ការ​វាយប្រហារ​ទាំងនេះ គឹ​ជា​ការ​តបត​វិញ​ដ៏​សម​ស្រប​ចំពោះ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ប្រឆាំង​ជន​ស៊ី​វិល​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ច្រើន​រយ​នាក់​និង​ធ្វើ​ឲ្យ​ស្ទះ​ដល់​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ