ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ខាងមុខនេះ

3 នាទី មុន

លោកប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ ។…

លោកប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ ។

ជាក់ស្តែងបើយោងតាមហ្វេសប៊ុករបស់លោកប្រាក់ សុខុន បានប្រកាសនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះថា ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង ។  

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមក បន្ទាប់ពីជំនួបចុងក្រោយតាមទូរសព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ឆ្នាំ២០២៦នេះ ។

ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង សម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ