ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញការដ្ឋាន ! អ្នកបើកគ្រឿងចក្ររត់យកប្រាសអាយុ ក្រោយប្រទះឃើញគ្រា.ប់បែ.ក MK82 កប់ក្នុងដី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ​បាន​កើតឡើង បន្ទាប់​ពី​មានការ​រក​ឃើញ​គ្រា​.​ប់​បែក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ដ៏​ធំ​មួយ​គ្រាប់ ដែល​ធ្វើ​ឱ្យ​អ្នកបញ្ជា​គ្រឿងចក្រ​ភ័យ​តក់ស្លុត​ជា​ខ្លាំង ។ ជាក់ស្តែង​លោក ហេង​រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ​បាន​កើតឡើង បន្ទាប់​ពី​មានការ​រក​ឃើញ​គ្រា​.​ប់​បែក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ដ៏​ធំ​មួយ​គ្រាប់ ដែល​ធ្វើ​ឱ្យ​អ្នកបញ្ជា​គ្រឿងចក្រ​ភ័យ​តក់ស្លុត​ជា​ខ្លាំង ។

ជាក់ស្តែង​លោក ហេង​រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ មាន​ស្អីហ្នឹង​! រត់​ចោល​គ្រឿងចក្រ (​អេ​ស្កា​វ៉ា​ទ័​រ​) ទាំង​ព្រលឹង​មិន​ឈប់​សក់ ។

នេះ​ជា​គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ MK82 ទម្ងន់​ប្រមាណ​ជាង​២៣០​គីឡូក្រាម ។ នេះ​ជា​សំណល់​គ្រា​.​ប់​បែ​.​ក​ពី​សង្គ្រាម​ជំនាន់​មុន ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ​៦០-៧០ (​មាន​អាយុកាល​៥០-៦០​ឆ្នាំ​ហើយ​) ដោយឡែក សង្គ្រាម​សៀម​ឈ្លានពាន​លើក​នេះ​(​ឆ្នាំ​២០២៥) ក៏​បាន​ប្រើប្រាស់​គ្រា​.​ប់​បែ​.​ក​ទ​ម្លា​.​ក់​ពី​យន្តហោះ​ប្រភេទ MK​នេះ​ដែរ និង​មាន​មួយ​ចំនួន​នៅ​កប់​ក្នុង​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​យើង​។

ជា​ចុង​ក្រោយ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ប្រកប​របរ​គ្រឿងចក្រ​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​មក​សមត្ថកិច្ច ឬ​មន្ត្រី​ស៊ី​ម៉ាក់​ជា​បន្ទាន់ ប្រសិនបើ​ប្រទះ​ឃើញ​វត្ថុ​ដែល​មានការ​សង្ស័យ​ថា ជា​គ្រាប់​មិន​ទាន់​ផ្ទុះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ