ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​រាប់រយ​នាក់​បោះជំរំ​នៅ​វិទ្យាល័យ​ស្គន់​ដើម្បី​ដក​បទ​ពិសោធន៍​និង​អភិវឌ្ឍន៍​ចំណេះដឹង​ក្លាយជា​ធនធានមនុស្ស

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ យុវជន​មក​ពី​តាម​វិទ្យាល័យ​នានា​នៃ​ខេត្តកំពង់ចាម ដេ​ី​ម្បី​បំ​ណិ​ន​ជីវិត ប្រែក្លាយ​ការ​ឈឺចាប់​ទៅ​ជា​ការ​តស៊ូ ប្រឹងប្រែង​រៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេ​ី​ម្បី​វិបុលភាព​ជាតិ…

ខេត្តកំពង់ចាម​ ៖ យុវជន​មក​ពី​តាម​វិទ្យាល័យ​នានា​នៃ​ខេត្តកំពង់ចាម ដេ​ី​ម្បី​បំ​ណិ​ន​ជីវិត ប្រែក្លាយ​ការ​ឈឺចាប់​ទៅ​ជា​ការ​តស៊ូ ប្រឹងប្រែង​រៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេ​ី​ម្បី​វិបុលភាព​ជាតិ ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក្នុង​ឱកាស​អញ្ជើញ​ក្នុង​ពិធី​បោះជំរំ​យុវជន​ខេត្តកំពង់ចាម ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​” ស្ថិត​នៅ​វិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុក​ជើងព្រៃ ដោយ​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៤​កុម្ភៈ ឆ្នាំ​២០២៦ ជាមួយ​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​ដែរ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ក្រេ​ី​ន​រំលឹក​ដល់​យុវ​សិស្ស ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ថា ការ​ប្រព្រឹត្ត​អំពើ​ល្អ​របស់​ក្មួយ​ៗ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​រាល់​ភាព​អសកម្ម​ទាំងឡាយ​ណា​ដែល​បង្ក​ការ​រាំងស្ទះ ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​ត្រូវ​កសាង​ជីវិត​ឱ្យ​ល្អ ស្រស់​ត្រកាល​ក្នុង​ថ្នាល​សិក្សា ដើម្បី​យកចំណេះ​វិជ្ជា​មក​ធ្វើ​ជា​ខឿន​បម្រើ​ផលប្រយោជន៍​ក្នុង​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ លើ​មាគ៌ា​អភិវឌ្ឍ​ប្រទេស​ជាតិ​ជា​និរន្ត ។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​រំពឹង​ទុក​ថា ការ​បោះជំរំ​យុវជន​ខេត្តកំពង់ចាម នា​ពេល​នេះ គឺជា​ឱកាស​សម្រាប់​ក្មួយ​ៗ យក​អស់​សមត្ថភាព បទ​ពិសោធន៍​របស់​ខ្លួន​មក​ធ្វើការ​ផ្លាស់​ប្តូរ ចែករំលែក​គ្នា ទៅ​វិញ​ទៅ​មក ចូលរួម​ចំណែក អភិវឌ្ឍ​បំ​ណិ​ន​ជីវិត និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​ឡើង ហើយ​ជា​ពិសេស គឺ​ការ​អប់រំ​ខ្លួន​តាម​គន្លង​សីលធម៌ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ និង​ខិតខំ​ធ្វើ​ឱ្យ​ខ្លួន​មាន សេចក្តី​ព្យាយាម អត់ធ្មត់ និង​សេចក្តី​សង្ឃឹម​ជឿជាក់​ចំពោះ​ខ្លួនឯង​។

ជាមួយ​គ្នា​នោះ ឯកឧត្តម អ៊ុ​ន ចាន់​ដា ក៏​បាន​ដាស់តឿន​ដល់​ក្មួយ​ៗ​យុវ​សិស្ស​សូម​ក្មួយ​ៗ ត្រូវ​ខិតខំ​សង្កេត​សិក្សា ស្រាវជ្រាវ​តាម​រយៈ នៃ​សកម្មភាព​ទាំងឡាយ​ក្នុង​ដំណើរការ​នៃ​ការ​បោះជំរំ​យុវជន​នេះ ជា​ពិសេស​សូម​ក្មួយ​ៗ ត្រូវ​ខិតខំ​កត់ត្រា​នូវ សកម្ម​ភាពល្អ​ៗ ទុក​សម្រាប់​ជា​មេរៀន​ពិសោធន៍​សម្រាប់​ជីវិត​របស់​ខ្លួន និង​ធ្វើការ ផ្សព្វផ្សាយ ពី​លទ្ធផល ទាំង​អស់នេះ​ដល់​មិត្តភក្តិ បងប្អូន​របស់​ក្មួយ​ឱ្យ​បាន​ជ្រាប​បានដឹង ពី​ខ្លឹមសារ​ដ៏​មាន សារៈសំខាន់ នៃ​កិច្ចការ ទាំងឡាយ​ដែល​ក្មួយ​ៗ បាន​និង​កំពុង​ប្រតិបត្តិ​ដោយ​ផ្ទាល់ ក្នុង​ដំណើរការ​បោះជំរំ រយៈពេល ៧​ថ្ងៃ លើ​ទឹកដី​ស្រុក​ជើងព្រៃ នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ