ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ឆា​ប៉េងប៉ោះ​ជាមួយ​ពងមាន់​» មុខម្ហូប​ចំណាយ​តិច តែ​ផ្តល់​អត្ថប្រយោជន៍​លើសលប់ដល់សុខភាព

4 ថ្ងៃ មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ឆា​ប៉េងប៉ោះ​ជាមួយ​ស៊ុត មិន​ត្រឹមតែ​ជា​មុខម្ហូប​ដែល​ពេញ​និយម​សម្រាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា “​អាហារ​ឱសថ​” ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ចាស់ និង​អ្នក​ស្រឡាញ់​សុខភាព​។ អាថ៌​កំបាំង​សំខាន់​នៃ​ម្ហូប​នេះ គឺ​ស្ថិត​នៅ​លើ​សារធាតុ​លី​កូ​ពែន ក្នុង​ប៉េងប៉ោះ…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ឆា​ប៉េងប៉ោះ​ជាមួយ​ស៊ុត មិន​ត្រឹមតែ​ជា​មុខម្ហូប​ដែល​ពេញ​និយម​សម្រាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា “​អាហារ​ឱសថ​” ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ចាស់ និង​អ្នក​ស្រឡាញ់​សុខភាព​។

អាថ៌​កំបាំង​សំខាន់​នៃ​ម្ហូប​នេះ គឺ​ស្ថិត​នៅ​លើ​សារធាតុ​លី​កូ​ពែន ក្នុង​ប៉េងប៉ោះ ដែល​នឹង​កើនឡើង​នូវ​ប្រសិទ្ធភាព​ទ្វេ​ដង​ក្នុង​ការ​ប្រឆាំង​អុកស៊ីតកម្ម និង​ថែរក្សា​ស្បែក នៅ​ពេល​វា​ត្រូវ​បាន​ចម្អិន​ឆ្លងកាត់​កម្ដៅ និង​ប្រេង​។ ដោយសារ​មាន​វាយនភាព​ទន់ ងាយស្រួល​ទំពារ និង​មាន​តុល្យភាព​រវាង​ប្រូតេអ៊ីន​ពី​ស៊ុត និង​វីតាមីន​ពី​បន្លែ វា​ក៏​បាន​ក្លាយជា​ជម្រើស​ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​។

សម្រាប់​ការ​រៀបចំ អ្នក​គ្រាន់តែ​មាន​ប៉េងប៉ោះ ៣ ផ្លែ ស៊ុត ៣ គ្រាប់ ខ្ទឹមស ជីរវ៉ាន់ស៊ុយ​និង​គ្រឿងផ្សំ​រសជាតិ​សាមញ្ញ​។ ជំហាន​ដំបូង​គឺ​ត្រូវ​ចៀន​ស៊ុត​ឱ្យ​ឡើង​រឹង​ល្មម រួច​ដួស​ទុក​មួយ​ឡែក បន្ទាប់​មក​ចាប់ផ្ដើម​ឆា​ខ្ទឹមស​ឱ្យ​ឈ្ងុយ រួច​ដាក់​ប៉េងប៉ោះ​ចូល​ដោយ​បន្ថែម​ទឹក​បន្តិច និង​គ្រឿងផ្សំ​តាម​ចំណូលចិត្ត​។ នៅ​ពេល​ប៉េងប៉ោះ​ចាប់ផ្ដើម​ទន់ ចូរ​ចាក់​ស៊ុត​ដែល​ចៀន​រួច​ចូល​ទៅ​វិញ រួច​បន្ថែម​ម្សៅដំឡូង​មី​ដែល​រំលាយ​ជាមួយ​ទឹក ដើម្បី​ឱ្យ​ទឹកឆា​មាន​សភាព​ខាប់​រលោង​គួរ​ឱ្យ​ចង់​ញ៉ាំ​។ ជា​ចុង​ក្រោយ គ្រាន់តែ​ដាក់​ជីរវ៉ាន់ស៊ុយ ចូល រួច​ឆា​ត្រឡប់​ចុះឡើង​បន្តិច​ជា​ការ​ស្រេច​។

សរុប​មក ឆា​ប៉េងប៉ោះ​ជាមួយ​ស៊ុត គឺជា​ម្ហូប​ដែល​តំណាង​ឱ្យ​ការ​យកចិត្តទុកដាក់​ក្នុង​គ្រួសារ ព្រោះ​វា​ចំណាយ​តិច ងាយស្រួល​ធ្វើ ប៉ុន្តែ​ផ្ដល់​អត្ថប្រយោជន៍​លើសលប់​ក្នុង​ការ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​។ ការ​ញ៉ាំ​ម្ហូប​នេះ​ជាមួយ​បាយ​ក្ដៅ​ៗ មិន​ត្រឹមតែ​ផ្ដល់​នូវ​រសជាតិ​ជូរអែម​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​រាង​កាយ​មាំមួន និង​មាន​ភាព​ស្រស់ស្រាយ​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ